ជីវិតកម្សាន្ដ
ក្រោយផ្ទុះដំណឹងគ្មានលុយបង់ផ្ទះជួល នាយ តាក់ ស៊ី បង្ហាញមុខប្រពន្ធវ័យក្មេងបន្ទាប់ពីសែនព្រេនរួច
តារាកំប្លែងនាយ តាក់ស៊ី បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ទៀតហើយ ខណ:សុខៗស្រាប់តែត្រូវបានគេទម្លាយឲ្យដឹងពីការសាងសម្ព័ន្ធភាពស្នេហាថ្មីថ្មោងជាមួយនារីវ័យក្មេងម្នាក់យ៉ាងភ្ញាក់ផ្អើល ។
ការប្រកាសដោយបើកចំហគ្មានការលាក់លាម ឬបិទបាំងភ្នែកមហាជនពីសំណាក់តារាកំប្លែងនាយ តាក់ស៊ី នេះ មិនត្រឹមតែធ្វើឲ្យទស្សនិកជន ឬអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍នោះទេគឺនាយថែមទាំងបញ្ចេញឲ្យបានឃើញនូវមុខមាត់ពិតរបស់នារីគូស្នេហ៍យ៉ាងក្លាយហានទៀតផង។

រឿងរ៉ាវជីវិតរបស់តារាកំប្លែងនាយ តាក់ស៊ី កន្លងមក ត្រូវបានគេដឹងគ្រប់គ្នាថា ក្រោយពេលលែងលះជា មួយនឹងអតីតភរិយាអ្នកនាង ភីម អស់រយៈពេលជាច្រើនឆ្នាំមកនោះ គឺនាយ តាក់ស៊ី មិនទាន់រកបានអ្នកស្អំបេះដូងឡើយ ទើបតែពេលនេះក៏ធ្លាយដំណឹងស្របពេលដែលគេឃើញនាយរៀបចំពិធីសែនព្រេនជាមួយនារីវ័យក្មេងម្នាក់កាលពីថ្មីៗនេះ។

នាយ តាក់ស៊ី នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ កម្ពុជាថ្មី បានធ្វើការទាក់ទងតាមប្រព័ន្ធទូរស័ព្ទដើម្បីសួរនាំបន្ថែមជុំវិញរឿងរ៉ាវនេះដែរ ប៉ុន្តែទូរស័ព្ទតេចូលគ្មានអ្នកទទួលទេ។ ដោយឡែកចាប់អារម្មណ៍លើគណនីនារីដែលគេល្បីថាគូស្នេហ៍នាយ តាក់ស៊ី កាលពីយប់ថ្ងៃទី២៨ ខែតុលា បានបង្ហោះសារខ្លីថា អរគុណបងដែលច្បាស់លាស់ជាមួយអូន ហើយតស៊ូជាមួយគ្នាមិនមានស្តុកស្តម្ភដូចគេ តែក្ដីសុខមិនបាន រៀបការធំដុំ តែក៏សប្បាយចិត្តចាស់ទុំដឹងឮសងខាង៕
អត្ថបទ៖ ចាន់រ៉ា



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


