ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី លេចធ្លោខ្លាំងពេលគ្រងឈុតតំណាងជាតិត្រៀមប្រកួតនៅប្រទេសអ៊ីស្រាអែល
ក្រោយឆ្លងកាត់នៃការប្រកួតយ៉ាងស្វិតស្វាញ និងវគ្គជម្រុះជាច្រើនខែកន្លងមកនោះ បានរកឃើញម្ចាស់មកុដបរវកញ្ញាចក្រវាលកម្ពុជា២០២១(Miss Univeres Cambodia 2021)គឺបានទៅលើកញ្ញា ងិន ម៉ារ៉ាឌី ។

ម្ចាស់មកុដMiss Univeres Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី នឹងត្រូវត្រៀមខ្លួនតំណាងកម្ពុជា ទៅចូលរួមប្រកួតម្ចាស់មកុដMiss Univeres លើឆាកអន្តរជាតិជាមួយបណ្តាប្រទេសជាច្រើនទៀតមកពីជុំវិញពិភពលោកនាពេលឆាប់ៗខាងមុខផងដែរ។
ស្របពេលជាមួយគ្នានេះដែរ ឈុតតំណាងជាតិដែលច្នៃឲ្យកញ្ញា ងិន ម៉ារ៉ាឌី ម្ចាស់មកុដចក្រវាឡកម្ពុជាឆ្នាំ២០២១ បានរំលេចចេញជារូបរាងហើយ ខណ:ឈុតនេះកំពុងទទួលបានការគាំទ្រ និងសរសើរខ្លាំងពីមហាជន ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន។

ឈុតដែលរំលេចឡើងឆាប់ៗនេះលើឆាកអន្តរជាតិត្រូវបានទស្សនិកជនជឿជាក់ថា ប្លែកនិងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រ។ លើសពីនេះក៏មានការយល់ថា ងិន ម៉ារ៉ាឌី អាចបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិផងដែរ។
សូមបញ្ជាក់ដែរថា តារ៉ាម៉ូដែលរូបនេះ នឹងមានតួនាទីរបស់ខ្លួនធ្វើជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ចេញទៅចូលរួមប្រកួត«Miss Universe» នៅប្រទេសអ៊ីស្រាអែលនាចុងឆ្នាំ២០២១ខាងមុខនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


