ជីវិតកម្សាន្ដ
ផ្ទុះការគាំទ្រ ! ពេជ្រ សោភា គ្រងឈុតស្រី្តខ្មែរក្រុងលង្វែកអាយុកាល១០ឆ្នាំ
ភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ពេជ្រ សោភា ជាថ្មីម្តងទៀតបានធ្វើឲ្យមហាជននិងអ្នកគាំទ្របង្ហាញការចាប់ អារម្មណ៍ហើយសរសើរគ្រប់គ្នា បន្ទាប់ពីឃើញតារាស្រីរូបនេះគ្រងឈុតស្រី្តខ្មែរក្រុងលង្វែកដែលមានអាយុកាល១០ឆ្នាំហើយ។

សកម្មភាពនិងរូបភាពរបស់តារាចម្រៀងពេជ្រ សោ ភាព ពេលនេះបានធ្វើឲ្យអ្នកគាំទ្រលាន់មាត់និយាយថាស្អាត ខណៈដែលសម្លៀកបំពាក់ដែលនាងគ្រងលើខ្លួននោះគឺមានអាយុ១០ឆ្នាំហើយ។

ម្យ៉ាងទៀតនេះក៏បានបង្ហាញថា ពេជ្រ សោភា កាន់តែលើក ស្ទួយខ្លាំងចំពោះវប្បធម៌ខ្មែរពីបុរាណ។

អ្នកនាង ពេជ្រ សោភា បានបង្ហោះភ្ជាប់រូបភាពនោះថា ស្រី្តខ្មែរក្រុងលង្វែកកូនចៅសុំថតតាមមើលទៅរូបភាពពេញដោយសេរីភាពផ្លូវចិត្ត។ ហូលដែលនាងខ្ញុំស្លៀកមានអាយុកាល១០ឆ្នាំហើយ សុំបងប្អូនខ្មែរកុំប្រកាន់។ តាមរយៈនេះ មានការលើកសរសើរថា ស្អាតណាស់បងខ្ញុំធ្លាប់សុបិនឃើញខ្លួនឯងស្លៀកពាក់បែបសម័យលងែ្វកដែរតើបង។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Zu E Cambodia បានលើកឡើងដែរថាវប្បធម៌ដ៏ពិតមានតាំងពីបុរាណខ្មែរមិនមែនដើរតែលួចគេដូចថៃទេ។ លួចគ្រប់ប្រទេសលួចតាំងពី ឡាវ មីយ៉ាន់ម៉ា ខ្មែរ យ៉ាប់ម៉ងថៃ ហើយបំភ្លៃប្រវត្តិសាស្ត្រដោយមិនស្តាប់តាមគ្រូ ប្រវតិ្តសាស្ត្រថៃវាសោះថោកទាបណាស់។ ស៊ូស៊ូកម្ពុជារួមគ្នាបង្ហាញអ្វីដែលជាវប្បធម៌ខ្មែរតាមរយៈរូបភាពផ្សេងៗទាំងអស់គ្នា៕
ដោយ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


