ទេព បូព្រឹក្ស ទម្លាយអារម្មណ៍ពិត ក្រោយ MV «វីរនារី» ផ្ទុះការសរសើរ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ទេព បូព្រឹក្ស ទម្លាយអារម្មណ៍ពិត ក្រោយ MV «វីរនារី» ផ្ទុះការសរសើរ

បានផុស

នៅ

ស្របពេលដែល MV ចម្រៀងបទ «វីរនារី» របស់តារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានបញ្ចេញជាផ្លូវការនៅលើបណ្តាញសង្គម គេកត់សម្គាល់ឃើញថា MV បទនេះកំពុងផ្ទុះការចាប់អារម្មណ៍ និងគាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទ “វីរនារី” បានចេញ MV ពេញជាផ្លូវការកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះ ខណ:ដែលសាមីខ្លួនកញ្ញា ទេព បូព្រឹក្ស ក៏បានសម្តែងអារម្មណ៍រំភើបខ្លាំង ព្រោះថាត្រឹមរយ:ពេល ២៤ម៉ោង MV បទ « វីរនារី» របស់នាងកើនចំនួនអ្នកទស្សនារហូតដល់១លានដងឯណោះ។

កញ្ញា ទេព បូព្រឹក្ស បានរៀបរាប់ទាំងក្តីរំភើបថា “មកទីនេះនិយាយដោយមោទកភាព! អរគុណដល់បងប្អូនអ្នកគាំទ្រទាំងអស់គ្នាសម្រាប់ការ stream MV «វីរនារី» ឱ្យទទួលបានការចូលមើលរហូតដល់ទៅ ១លានដង (1M) ក្នុងរយៈពេល២៤ម៉ោង នៅក្នុ ងYouTube។”

តារាចម្រៀង ទេព បូព្រឹក្ស និយាយទៀតថា “ដើម្បីជាការឆ្លើយតប ពួកយើងនឹងធ្វើការបន្ថែម subtitled ជាច្រើន ភាសា បន្ថែមទៀត ដើម្បីឱ្យកាន់តែទូលំទូលាយ។”

នាងបញ្ជាក់ថា ខ្លួនបានសម្រេចសេចក្តីប្រាថ្នាបង្ហាញកេរ្កិ៍តំណែលដូនតាដោយភាពជឿជាក់ ហើយសមិទ្ធផលនេះកេីតឡេីងបានដោយទំនុកចិត្ត ក៏ដូចជាកម្លាំងពីបងប្អូនខ្មែរទាំងអស់គ្នា ។

កញ្ញា ទេព បូព្រឹក្ស បន្ថែមថា “ខ្ញុំមួយក្រុមសម្រេចលទ្ធផលបានប៉ុណ្ណឹងចុះ បេីយេីងទាំងអស់គ្នាតេីលទ្ធផលប៉ុនណា?ពួកយេីងរួមគ្នាជាចង្កឹះមួយបាច់ ជួយគ្នាលេីកតម្កើងបន្ថែមទៀត ដោយយេីងមិនចាំបាច់ប្រាប់គេថានេះជារបស់អ្នកណាទេព្រោះច្បាស់ណាស់ថា មរតកនេះជារបស់យេីង យេីងជាអ្នកណា? យេីងជាខ្មែរ”

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ មូលហេតុទាំងនេះ ទើបបទ «វីរនារី» ក្លាយជាទីមោទកភាពរបស់មហាជនខ្មែរ

ចុចអាន៖ តារាស្រីរបស់ខ្មែរ៣ដួង បានធ្វើឲ្យផ្ទុះការគាំទ្រខ្លាំងនាឆ្នាំ២០២១នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

បង្គា និង​គ្រឿង​សមុទ្រ​ជាង​៦០០​កេះ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ដែល​ជំនាញ​រឹបអូស​ពី​ឈ្មួញ ត្រូវធ្វើ​ពិធី​ដុត​កម្ទេច​ចោល

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសរដ្ឋមន្ត្រី ​៖ ​សន្តិភាព​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ធូរធា ប្រទេស​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន​លើ​គ្រប់​វិស័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​វិ​និ​យោ​ចិន​ម្នាក់​ ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ទើប​ជាប់​បាក់​ឌុប​ចំនួន​១០០​កន្លែង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកស្រុក​បាណន់​កាន់តែ​ច្រើនឡើងៗ​ងាក​មកប្រើប្រាស់​ការ​ទូ​រ​ទាត់​តាមបែប​ឌីជីថល​

ជីវិតកម្សាន្ដ៧ ម៉ោង មុន

Thuy Tien ក្លាយជាបវរកញ្ញា MGI ដំបូង រកចំណូលបានច្រើនជាងគេឱ្យក្រុមហ៊ុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services