ជីវិតកម្សាន្ដ
ថ្វីដ្បិតមានកំហុសឆ្គង តែបវរកញ្ញាកម្ពុជា ចំណេញបាន ៥ ចំណុចពី វគ្គបង្ហាញឈុតតំណាងជាតិ
ភ្នំពេញ៖ បវរកម្ពុជាកញ្ញា ងិន ម៉ារីឌី នារាត្រីដ៏អស្ចារ្យដែលគ្រងឈុតតំណាងជាតិឈ្មោះ “វប្បការិកា ចត្វានិមិត្ត” បង្ហាញនៅ លើឆាកអន្តរជាតិ ថ្វីដ្បិតតែជួបបញ្ហាកំហុសឆ្គងលើឆាកក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រយ៉ាងច្រើនបានសរសើរ និងកោតស្ញប់ស្ញែងខ្លាំងចំពោះឆន្ទៈរបស់នាងដើម្បីតំណាងកម្ពុជា។

ជាមួយគ្នានេះក៏មានការលើកជាទស្សនៈរបស់អ្នកគាំទ្រថា ថ្វីដ្បិតមានកំហុសឆ្គង តែបវរកញ្ញាកម្ពុជាចំណេញបានច្រើនពីវគ្គបង្ហាញឈុតតំណាងជាតិ។ ជាក់ស្តែងមានការលើកឡើងថា ជឿថាអាចនឹងមានជាតិសាសន៍មួយចំនួនចំអកឱ្យយើងលើកំហុសបន្តិចបន្តូចនេះ តែឱ្យគេសើចចុះ តាមពិតកម្ពុជាយើងចំណេញបានច្រើនពីកំហុសនេះ៖

១. មានពេលយូរជាងគេក្នុងការបង្ហាញឈុតតំណាងជាតិ។
២. ទាក់ទាញការគាំទ្រ និងទទួលបានកម្លាំងចិត្តពីអ្នកទស្សនាតាមរយៈការហ៊ោ និងស្នូរទះដៃ។
៣. បង្កើតចំណុចទាក់ទាញដែលធ្វើឱ្យគេចងចាំថា វគ្គកម្ពុជាមានអ្វីកើតឡើងក្នុងឆ្នាំនេះ។

៤. បង្ហាញឱ្យឃើញពីភាពវ័យឆ្លាត ក្លាហាន រឹងមាំ ចេះបត់បែន និងកែខៃបញ្ហាដោយមិនភិតភ័យ។
៥. បង្កើតបានជាប្រធានបទក្នុងការជជែកក្នុងស្រទាប់អ្នកគាំទ្រជាតិ-អន្តរជាតិ។

មានការលើកឡើងបន្ថែមទៀតថា សម្រាប់ខ្ញុំ មេីលប៉ុន្មានដងក៏នៅ តែហូរទឹកភ្នែក វាមិនមែនយំព្រោះតែការធ្លាក់គ្រឿងនោះទេ តែខ្ញុំយំរំភេីបចំពោះការតស៊ូរបស់នាង។ នាងមិនបញ្ចប់វាទេ នាងសុំឱកាសជាលេីកទី២ដេីម្បីរកភាពអស្ចារ្យបង្ហាញពីឈុតតំណាងជាតិរបស់នាម្តងទៀត៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


