ជីវិតកម្សាន្ដ
អ្នកគាំទ្រ ៖ បវរកញ្ញាកម្ពុជា ចំណេញបាន៥ចំណុចនេះពីវគ្គប្រកួតឈុតតំណាងជាតិ
ភ្នំពេញ ៖ បវរកម្ពុជាកញ្ញា ងិន ម៉ារីឌី នារាត្រីដ៏អស្ចារ្យដែលគ្រងឈុតតំណាងជាតិសម្រិតសម្រាំងយ៉ាងល្អប្រណីតឈ្មោះថា« វប្បការិកា ចត្វានិមិត្ត»បង្ហា ញនៅលើឆាកអន្តរជាតិថ្វីត្បិតជួបបញ្ហាកំហុសឆ្គងបន្តិចបន្តូចក៏ពិតមែនតែអ្នកគាំទ្រយ៉ាងច្រើនបានសរសើរនិងកោតស្ញប់ស្ញែងខ្លាំងចំពោះឆន្ទៈរបស់នាងដើម្បីតំណាងកម្ពុជា។

ទន្ទឹមជាមួយគ្នានេះដែរក៏មានការលើកជាទស្សនៈ របស់អ្នកគាំទ្រថាថ្វីត្បិតមានកំហុសឆ្គងបន្តិចតែប វរកញ្ញាកម្ពុជាចំណេញបានច្រើនពីវគ្គប្រកួតឈុតតំណាងជាតិ។ជាក់ស្តែងគឺមានការលើកឡើងដូ ច្នេះថាជឿថា អាចនឹងមានជាតិសាសន៍មួយចំនួនចំអកឱ្យយើងលើកំហុសបន្តិចបន្តូចនេះតែឱ្យគេសើចចុះ តាមពិតកម្ពុជាយើងចំណេញបានច្រើនពីកំហុសនេះ៖

– មានពេលយូរជាងគេក្នុងការបង្ហាញឈុតតំណាងជាតិ ។
– ទាក់ទាញការគាំទ្រ និងទទួលបានកម្លាំងចិត្តពីអ្នកទស្សនាតាមរយៈការហ៊ោនិងស្នូរទះដៃ។
– បង្កើតចំណុចទាក់ទាញដែលធ្វើឱ្យគេចងចាំថា វគ្គកម្ពុជាមានអ្វីកើតឡើងក្នុងឆ្នាំនេះ។
– បង្ហាញឱ្យឃើញពីភាពវ័យឆ្លាត ក្លាហាន រឹងមាំ ចេះបត់បែននិងកែខៃបញ្ហាដោយមិនភិតភ័យ។
– បង្កើតបានជាប្រធានបទក្នុងការជជែកក្នុងស្រទាប់អ្នកគាំទ្រជាតិ-អន្តរជាតិ។

មានការលើកឡើងបន្ថែមទៀតថា សម្រាប់ខ្ញុំមើលប៉ុន្មានដងក៏នៅតែហូរទឹកភ្នែក វាមិនមែនយំព្រោះតែការធ្លាក់គ្រឿងនោះទេ តែខ្ញុំយំរំភើបចំពោះការតស៊ូរបស់នាងនាងមិនបញ្ចប់វាទេនាងសុំឱកាសជាលើកទី២ ដើម្បីរកភាពអស្ចារ្យបង្ហាញពីឈុតតំណាងជាតិរបស់នាងម្តងទៀត៕
ដោយ ៖ ចាន់រ៉ា








-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


