ជីវិតកម្សាន្ដ
ចុងឆ្នាំ ២០២១ តារាស្រីទាំងនេះ លេងឈុតរាត្រីស៊ិចស៊ីខ្លាំង ដូចអាក្រាតកាយ
បើទោះបីជាកូវីដ តែការប្រារព្ធកម្មវិធីតាមប្រទេសនីមួយៗ នៅតែបន្តធ្វើដដែល ជាក់ស្ដែងខាងក្រោមនេះ ជាតារាស្រីដែលបានលេងឈុតស៊ិចស៊ីម៉ាអស់ដៃ នៅកម្រាលព្រំក្រហម ឬកម្មវិធីផ្សេងៗដែលពួកគេបានទៅចូលរួម។
១ Zendaya

តារាស្រីរូបនេះ បានស្លៀកឈុតពណ៌ត្នោត ដូចអាក្រាតកាយ ដ៏សិចស៊ីបំផុត និងបានទាក់ទាញភ្នែកមហាជននៅក្នុងកម្មវិធី ឲ្យក្រលេកមើលនាង។ ឈុតនេះ នាងបានស្លៀកចូលរួមក្នុងកម្មវិធីនៅឯនៅមហោស្រពភាពយន្តទីក្រុង Venice ឆ្នាំ ២០២១ នៅឯការចាក់បញ្ចាំងលើកដំបូងក្នុងរឿង Dune ដែលជាខ្សែភាពយន្តដែលនាងសម្តែងផងដែរ។
២ Kendall Jenner

នាងរក្សាភាពស៊ិចស៊ី ដោយជ្រើសរើសសំលៀកបំពាក់ tulle ដ៏ស្រើបស្រាល ជាមួយនឹងការតុបតែងគ្រីស្តាល់ពាសពេញរាងកាយក្នុងកម្មវិធី MET Gala ឆ្នាំ ២០២១ ដែលបានបំផុសគំនិតដោយ Audrey Hepburn ។
៣ Billie Eilish

Billie Eilish បានស្លៀកឈុតដ៏វែងនេះក្នុងកម្មវិធី MET Gala ដែលនេះ ជាឈុតដូចព្រះនាង តែសិចស៊ីសម្រាប់អ្នកទស្សនា។
៤ Annchile Scott-Kemis

ឈុតដ៏ស្រើបស្រាលនេះ មានឈ្មោះថា swan របស់ Valentier ស្លៀកដោយ Annchile Scott-Kemis ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលប្រទេសថៃឆ្នាំនេះ។ ដែលនាងដណ្ដើមបានមកុដយ៉ាងស្រស់ស្អាត ពីយុទ្ធនាការ “សម្រស់ទំហំពិត” ដែលជំរុញឲ្យគ្រប់គ្នាពេញចិត្តនឹងសម្រស់ផ្ទាល់ខ្លួន មិនថាមានរូបរាងបែបណានោះទេ។
៥ Bella Hadid

ពណ៌ខ្មៅក៏ជាពណ៌ដ៏អាថ៌កំបាំង តួយ៉ាងដូចជាឈុតដែល Bella Hadid ជ្រើសរើសពី Schiaparelli ដែលភ្ជាប់មកជាមួយស្ទីលប្លែកនៃម៉ាកយីហោ។ ឈុតនេះបាននាំមកនូវខ្សែមាសរាងមូលដ៏ធំសម្បើម ធ្វើជាអាវទ្រនាប់បិទបាំងដើមទ្រូងរបស់នាង ក្នុងកម្មវិធីកម្រាលព្រំនៅមហោស្រពភាពយន្តទីក្រុង Venice ឆ្នាំ ២០២១។
៦ Ingrid Andress

អ្នកណាថាស្លៀកឈុតនារីនឹងមើលទៅចាស់! មិនមែនទាល់តែសោះ។ មើលឈុតពណ៌សគុជខ្យងរបស់តារាប្រចាំប្រទេស Ingrid Andress ចុះពិតជាមិនធម្មតានោះទេ។
នាងបានជំនួសវា ដោយខ្សែសង្វាក់គ្រីស្តាល់ពីកទៅត្រគាក នៅឯពានរង្វាន់ Grammy កាលពីឆ្នាំមុន។
៧ Amanda Seyfried

Amanda Seyfried បានស្លៀកឈុតនេះនៅឯ Golden Globes ឆ្នាំ ២០២១ នៅក្នុងរ៉ូបពណ៌ផ្កាឈូកភ្លឺចេញពីស្មា ជាមួយនឹងផ្កាកុលាបដូចគ្នាពី Oscar de la Renta ដែលលាក់បាំងភាពស៊ិចស៊ី ខ្នងទទេ ស្ទើរតែដល់ចង្កេះ។ វាបង្កើតនូវរូបរាងដ៏ផ្អែមល្ហែម ហើយត្រូវបានគេចាត់ទុកថា នេះជារូបរាងដែលចូលចិត្តប្រចាំឆ្នាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកំប្លែងកម្ពស់ទាប Kevin Hart មានជីវប្រវត្តិតស៊ូ សឹងមិនជឿ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


