ជីវិតកម្សាន្ដ
លោក ម៉ុន សារិ អតីតតារាភាពយន្ត និងជាធនធានដ៏ជំនាញផ្នែករៀបចំឆាកបានទទួលមរណភាព ដោយជំងឺកូវីដ-១៩
មហាជននិងអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការចូលរួមសោកស្តាយចំពោះមរណភាពរបស់លោក ម៉ុន សារិ អតីតតារាភាពយន្ត និងជាធនធានដ៏ជំនាញផ្នែករៀបចំឆាកភាពយន្ត។

លោក ម៉ុន សារិ គឺជាអតីតតួសម្ដែងក្នុងរឿងក្លាហាន៩ ដែលធ្លាប់ដើរតួជាមួយពិធីករប្រុសល្បីឈ្មោះ វី យ៉ារ៉ូ ,តារាសម្ដែង ឌី សូនីតា ,បវរកញ្ញាចក្រវាលឆ្នាំ ២០២០ រ៉េត សារីតា និងសិល្បករ សិល្បការិនី ផ្សេង ទៀតហើយក្រៅពីការសម្ដែងលោកក៏ជាអ្នកធ្វើការរៀបចំតុបតែងឆាកថត ក្នុងវិស័យភាពយន្ដខ្មែរមួ រូបផងដែរ។


បើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក Amazing Cambodia បានរៀបរាប់ពីដំណឹងដ៏សោកសៅនេះថា ថ្វីដ្បិតតែខ្ញុំមិនបានស្គាល់ជីវប្រវត្តិ និងស្នាដៃលម្អិតរបស់លោកកន្លងមក តែក៏សូមចូលរួមរំលែក ទុក្ខចំពោះការបាត់បង់លោកពូ សារិ ( Sarik Mon )ធនធានមនុស្សជំនាញរៀបចំតុបតែងឆាកភាព យន្តដ៏ចំណានម្នាក់។ ប្រភពបន្តថា ផលិតករភាពយន្តនិងតួសម្តែងជាច្រើន ដែលធ្លាប់ប្រឡូកការងារជាមួយលោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយថែមទាំងបាននាំគ្នាជួយឧបត្ថម្ភដល់បុណ្យសពរបស់គាត់ ដែលកំពុងខ្វះខាតថែមទៀតផង។ សូមវិញ្ញាណក្ខន្ធលោកពូបានទៅកាន់សុគតិភព។

ដោយឡែកអ្នកនិពន្ធ យឹម តាស្រង់ ក៏បានផ្ញើសាររំលែកទុក្ខដែរថា ទោះយ៉ាងណាគាត់ធ្លាប់រួមការងារជាមួយខ្ញុំច្រើនលើកដែរ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកពូផង នឹងសូមចូលរួមបុណ្យសព១លានរៀល។ លោកពូ សារិ ធ្វើការងារផ្នែកភាពយន្តទទួលមរណភាព ដោយសារជំងឺកូវីដ-១៩៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


