Connect with us

ជីវិតកម្សាន្ដ

នៅពីក្រោយភាពសប្បាយហ៊ឺហារតារាសម្តែង អៀ ម៉េងលិ ត្រូវជួបរឿងកម្សត់ឈឺចាប់ជាង ២០ ឆ្នាំ

បានផុស

នៅ

តារា​សម្តែង​ស្រី​រូប​ស្រស់​សាច់​សខ្ចី​ គឺ​កញ្ញា អៀ ម៉េង​លិ កន្លងមក​ត្រូវបាន​ទស្សនិកជន​មើល ឃើញថា​នាង​ជា​តារា​សម្តែង​វ័យក្មេង​ដែល​ចូលចិត្ត​សម្ញែង​ភាព​ស៊ិចស៊ី​ហ៊ឺហា​។​ ប៉ុន្តែពេលនេះ ស្រាប់តែនាងក្លាហានហ៊ានទម្លាយការពិតពីប្រវត្តិជីវិតកម្សត់ឈឺចាប់ជាង ២០ ឆ្នាំ ឲ្យមហាជនបានដឹងជាសាធារណៈ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះ​រឿងរ៉ាវ​ជីវិត​ដែល​ត្រូវបាន​តារា​ស្រី អៀ ម៉េង​លិ លើកមកបង្ហាញ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​បាន ដឹង​នាពេលនេះ ​គឺ​ដោយសារ​នាង​ឆ្លងកាត់​នូវ​ជីវិត​ជា​ក្មេង​កំព្រា​បាត់បង់​ឪពុក​ប្រមាណ​ជា​២០​ឆ្នាំ​មកហើយ ​ខណៈរហូតមកទល់​ពេលបច្ចុប្បន្ន ​គឺ អៀ ម៉េង​លិ មានតែ​ម្តាយ​ម្នាក់​គត់​ដែល​រស់នៅ​ផ្តល់​ភាពកក់ក្តៅ ​និង​តាម​លើកទឹកចិត្ត​ខ្លួន​គ្រប់ពេល​។​

​អៀ ម៉េង​លិ បាន​ពោល​ពាក្យ​កម្សត់​ចេញពី​អារ​ម្មណ៍​របស់ខ្លួន​ដូច្នេះ​ថា ​មិន​ចង់​រៀបរាប់​ទេ​តែ​ណែន ទ្រូង​ពេក​ អរគុណ​អ្នកមានគុណ​ដែល​ផ្ដល់កំណើត​ឲ្យ​កូន​ហើយ មិនមាន​ចិត្ត​ចង់​ដើរ​ចេញពី​កូន​ដូច​ឪពុក​កូន​។ ​ខ្ញុំ​មាន​ម្ដាយ​ឪពុក​ដូច​គេ​ដែរ ​តែ​ខ្ញុំ​អភ័ព្វ​ឪៗ​ខ្ញុំ​ទៅ​ចោល​ខ្ញុំ​រយៈពេល​២០​ឆ្នាំ​ហើយ ​គ្មាន​ការ ទទួលខុសត្រូវ​ទេ ម្ដាយ​ក្រ​ជាង​ឪពុកៗ​មាន​កប់​ព​ពក តែ​ទឹកចិត្ត​អ្នក​ម្ដាយ​ គឺមាន​ជាង​ឪពុក​គ្មានអ្វី​ប្រៀបបាន​។​

​ស្រី​ស្រស់ អៀ ម៉េង​លិ បន្តទៀតថា ​តែ​ខ្ញុំ​មិនដែល​តូច​ចិត្ត​និង​វាសនា​ថា​ មានតែ​ម្ដាយ​ទេ​ព្រោះ​ម្ដាយ​ខ្ញុំ​ល្អ​ណាស់​ដើរតួរ​ជា​ឪ​ផង ជា​ម្ដាយ​ផង​ជា​យាយ​ផង​ជា​បង​ផង ជា​គ្រប់យ៉ាង​និង​តាម​ជួយ​កូន​គ្រប់​បញ្ហា​ចង់​ផ្ដាំ​ថា ​ខ្ញុំ​មិន​ភ្លេចគុណ​អ្នក​ទេ ឈាម​របស់​អ្នក​ផ្ដល់ឲ្យ​ខ្ញុំ តែ​ខ្ញុំ​ក៏​មិន​ភ្លេច​ដែរ​នៅ​ទង្វើ​អ្នក​បាន​ទុក​ម្ដាយកូន​យើង​ចោល​ដែរ​។ អ្នក​ត្រឡប់​វិញ​ហើយ តែ​ប្រហែលជា​អ្នក​គិតថា​ ខ្ញុំ​ឃើញ​ទ្រព្យ​អ្នក​សុំ​ទោ ស ​ខ្ញុំ​និង​ម្ដាយ​មាន​សមត្ថភាព​រស់​ ហើយ​ទោះ​យកលុយ​មកឲ្យ​រាប់លាន​ក៏​ខ្ញុំ​មិន​អរ​ដែល​សុំទោស កូន​នេះ​ចិត្ត​រៀង​រឹង​តិច​ហើយ​។ តារា​ស្រី អៀ ម៉េង​លិ បន្ថែម​ថាបើចេះ​បែប​ហ្នឹង​ខ្ញុំ​រត់ទៅរក​អ្នក​មុន​ហើយ​ អរគុណ​អ្នក​ម្ដាយ​ដែល​ផ្ដល់​សាច់​ឈាម​បាន​យ៉ាង​ល្អ​មកឲ្យ​កូន​ទាំង​មើលថែ​កូន​បាន​យ៉ាង​ល្អ​បំផុត​។ ​មាន​ម៉ាក់​តែ​ម្នាក់​គ្រប់គ្រាន់​ក្នុ ង​ជីវិត​។ ​

តាមរយៈខ្លឹមសារ​រៀបរាប់​របស់ អៀ ម៉េង​លិ ខាងលើនេះ​ទើប​ធ្វើ​ឲ្យ​មហាជន​បានដឹង​គ្រប់គ្នា​ថា ​នៅ​ពីក្រោយ​ភាពសប្បាយ​ហ៊ឺហា​របស់​តារា​សម្តែង អៀ ម៉េង​លិ គឺ​ត្រូវ​ជួប​កម្សត់​ឈឺចាប់​បែង​នេះ​ជាង ២០ ​ឆ្នាំ​ហើយ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម