Connect with us

ជីវិតកម្សាន្ដ

អស់លទ្ធភាព ! បញ្ញា សិទ្ធិ សំពះសុំជំនួយព្យាបាលជំងឺម្ដាយ

បានផុស

នៅ

ដោយ​អស់​លទ្ធភាព​ក្នុង​កា​រកលុយ​ដើម្បី​ព្យាបាល​ជំងឺ​ម្ដាយ​ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ តារា​សម្ដែង និង​ចម្រៀង​លោក បញ្ញា សិទ្ធិ បាន​ដាច់ចិត្ត​សំពះ​សុំ​ជំនួយ​បន្ទាន់​ពី​សប្បុរសជន​សង្គ្រោះ​ជីវិត​ម្ដាយ​ដែល​ត្រូវ​ចេញ​ទៅ​វះកាត់​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ប្រុស​រូប​សង្ហា​លោក បញ្ញា សិទ្ធិ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ចេញទៅ​ធ្វើការ​នៅ​ឆ្ងាយ​ដើម្បី​សន្សំ​លុយ​ទុក​វះកាត់​អ្នក​ម្តាយ ប៉ុន្តែ​ពេលនេះ​លោក​អស់​លទ្ធភាព​ហើយ ព្រោះ​លោក​បាន​ប្រើ​ពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​មើល​ថែ​គាត់។ បញ្ញា សិទ្ធិ បញ្ជាក់​ថា «ខ្ញុំ​អស់​លទ្ធភាព​ខ្លួនឯង​ហើយ ហើយ​ខ្ញុំ​ក៏​លែង​ខ្មាសអៀន​ដែរ ព្រោះ​ជីវិត​គាត់​ថ្លៃ​ជាង​ខ្មាសអៀន»។

សំណេរ​នៅ​លើ​ហ្វេស​ប៊ុក​លោក បញ្ញា សិទ្ធិ បាន​រៀបរាប់​ដោយ​ក្តី​ក្ដុកក្ដួល​ថា «កូន​មក​ធ្វើកា​នៅ​ឆ្ងាយ ដើម្បី​សន្សំ​លុយ​ទុក​វះកាត់​អ្នក​ម្ដាយ ទ្រាំ​បន្តិច​សិន​ទៅ​អ្នក​ម្ដាយ លុយ​ជិត​គ្រប់​ហើយ ខ្ញុំ​លែង​ខ្មាស​អ្នកណា​ទៀត​ហើយ ដោយសារ​ខ្ញុំ​អស់​លទ្ធភាព​មើល​ថែ​គាត់ ខ្ញុំ​បាន​មើល​គាត់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខ្ញុំ​អរគុណ​បងៗ និង​មិត្តៗ​សិល្បៈ​ដែល​ជួយ​ដល់​អ្នក​ម្តាយ​ខ្ញុំ​នៅ​ចុងខែ​នេះ ខ្ញុំ​នឹង​យក​គាត់​មក​ប្រទេស​ថៃ​ហើយ»។

លោក បញ្ញា សិទ្ធិ បញ្ជាក់​បន្ថែម​ថា ម្តាយ​របស់​លោក​មាន​ជំងឺ​ដូចជា​, តម្រងនោម​,​ពោះវៀន និង​ជំងឺ​ជា​ច្រើន​ទៀត​ដែល​លោក​បាន​មើល​ថែ​គាត់​ដោយ​ផ្ទាល់​អស់​រយៈពេល​ជាង ១០ ឆ្នាំ មក​ហើយ ហើយ​ពេលនេះ​លោក​ត្រូវការ​លុយ​មួយ​ចំនួន​ដើម្បី​យក​គាត់​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០២៣ នេះ។ លោក​ថា មាន​តែ​ទឹកចិត្ត​បងៗ និង​មិត្ត​សិល្បៈ​ទេ​ដែល​ជួយ​ស្រោចស្រង់​ជីវិត​ម្ដាយ​លោក​បាន ព្រោះ​លោក​គ្មាន​លទ្ធភាព​បន្ត​ទៀត​ទេ។ លោក​លះបង់​ការ​អៀនខ្មាស​សម្រាប់​ជីវិត​ម្ដាយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កីឡា៣ ម៉ោង មុន

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

Sokha Hotels

ព័ត៌មានពេញនិយម