ជីវិតកម្សាន្ដ
តារាសម្តែង អៀម សុខា ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ថ្គាម ត្រូវវះកាត់ដាក់ដែកអស់មួយជីវិត
ទស្សនិកជន និងអ្នកតាមដានវិស័យសិល្បៈ ព្រមទាំងសិល្បករ-សិល្បការិនី បានបង្ហាញការរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលដំណឹងថា តារាសម្តែងលោក អៀម សុខា បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសធ្ងន់រហូតបាក់ឆ្អឹងថ្គាម និងបាក់ធ្មេញមួយចំនួន។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក កៅ សីហា ដែលជាអ្នកដឹកនាំសម្តែង បានប្រាប់ថា លោក អៀម សុខា បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤ ម្សិលមិញ បង្កឡើងរវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យតារាប្រុសរូបនេះរងរបួសធ្ងន់។ បន្ទាប់ពីជួបគ្រោះ លោក អៀម សុខា ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី អគារឯកទេសថ្គាម និងចង្កា។
លោក កៅ សីហា បានរៀបរាប់ថា «ម្សិលមិញ Eam SoKha បានទទួលរងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ដោយបាក់ថ្គាម ហើយត្រូវធ្វើការវះកាត់ថ្គាមដាក់ដែកអស់មួយជីវិត ហើយត្រូវការចំណាយទៅលើការវះកាត់អស់ខ្ទង់ពាន់ដុល្លារ និងបន្តការព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីអគារឯកទេសថ្គាមចង្កា»។

លោកបន្តថា «ខ្ញុំបានយកថវិកាឧបត្ថម្ភពីលោកស្រី Chanlakhena Chorn ប្រធានសមាគមសិល្បករខ្មែរ ចំនួន ១៥០ ដុល្លារ(ថវិកាផ្ទាល់ខ្លួនគាត់) យកមកប្រគល់ជូនដល់ប្អូន សុខា ដើម្បីជួយសម្រាលក្នុងការព្យាបាល»។
អ្នកដឹកនាំសម្តែង កៅ សីហា បន្ថែមទៀតថា «អាណិតណាស់បងប្អូនអើយ មកត្រៀមវះកាត់ដេក ឈឺម្នាក់ឯង គ្មានអ្នកកំដរ និងយកអាសា។ បើបងប្អូនសិល្បករដែលធ្លាប់ធ្វើការជាមួយ សុខា ឬធ្លាប់បាន សុខា ផាត់មុខឲ្យ ហើយមានចិត្តអាណិតដល់ សុខា ចង់ចូលរួមជួយសម្រាលបន្ទុកការវះកាត់ថ្គាមដាក់ដែកនោះផង»។

សូមបញ្ជាក់ដែរថា លោក អៀម សុខា បច្ចុប្បន្នក្រៅពីអាជីពសម្តែង លោកក៏ជាអ្នកផាត់មុខដ៏ជំនាញ និងមានស្នាដៃល្អជួយសម្រួលដល់ភាពស្រស់ស្អាតរបស់តារាខ្មែរមួយចំនួនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


