ជីវិតកម្សាន្ដ
បញ្ញា សិទ្ធិ គោរពថ្លែងអំណរគុណ សម្ដេចទាំងទ្វេ ឧបត្ថម្ភ ៣ ម៉ឺនដុល្លារ សង្គ្រោះជីវិតម្ដាយ
តារាសម្ដែងលោក បញ្ញា សិទ្ធិ បានសម្ដែងក្តីរំភើបខ្លាំង បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភថវិកាចំនួន ៣ ម៉ឺនដុល្លារ ដើម្បីជួយសង្គ្រោះជីវិតម្ដាយរបស់លោកកំពុងមានជំងឺធ្ងន់។

ជាមួយគ្នា នៃការបង្ហាញក្តីរំភើបជាពន់ពេកនេះដែរ តារាចម្រៀង និងសម្តែងលោក បញ្ញា សិទ្ធិ បានគោរពថ្លែងអំណរគុណសម្តេចទាំងទ្វេ។ លោក បញ្ញា សិទ្ធិ បានរៀបរាប់ថា «កូនចៅរំភើបណាស់ អរគុណលោកពុកជាទីគោរពរបស់កូនៗគ្រប់គ្នា។ សែនរំភើបណាស់ អំពើល្អទេវតាដើរដី គឺលោកពុក និងអ្នកម្តាយជាទីគោរពរបស់កូនៗ ហ្នឹងហើយ ជាអ្នកជួយសង្គ្រោះម្តាយចៅលោកពុក»។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា តារាសម្ដែងប្រុសសង្ហាលោក បញ្ញាសិទ្ធ បាត់មុខពីសិល្បៈមួយរយៈធំ ដើម្បីរកលុយព្យាបាលជំងឺម្ដាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចូលរួមឧបត្ថម្ភថវិកាចំនួន ៣ ម៉ឺនដុល្លារ សម្រាប់ចាត់ចែងព្យាបាលម្ដាយ។

សម្ដេចតេជោ បានសរសេរថា «ខ្ញុំទើបដឹងថា តារាសម្ដែង បញ្ញាសិទ្ធ បាត់មុខពីសិល្បៈ ដើម្បីរកប្រាក់ព្យាបាលជំងឺម្ដាយ។ ពេលនេះកូនកតញ្ញូម្នាក់នេះ កំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ។ ខ្ញុំ និងភរិយា សូមចូលរួមចំនួន ៣ ម៉ឺនដុល្លារ (30,000$) សម្រាប់ក្មួយចាត់ចែងព្យាបាលម្ដាយឲ្យទាន់ពេល»។

សម្ដេចតេជោ បន្តថា «សូមក្មួយ បញ្ញាសិទ្ធ ទាក់ទងមក លោក សេង ទៀង ដែលកំពុងផ្ទេរប្រាក់តាមគណនីនៅ ABA របស់ក្មួយ តាមលេខទូរស័ព្ទ ០១២ ៩៦១ ៩៧១។ ប្រសិនមានការខ្វះខាត ខ្ញុំពិនិត្យតាមក្រោយទៀត។ ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ»។

បើតាមលោក បញ្ញា សិទ្ធិ បញ្ជាក់ថា ម្ដាយរបស់លោកមានជំងឺដូចជា តម្រងនោម,ពោះវៀន និងជំងឺជាច្រើនទៀត ដែលលោកបានមើលថែគាត់ដោយផ្ទាល់អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ ពេលនេះ លោកត្រូវការលុយមួយចំនួន ដើម្បីយកគាត់ទៅវះកាត់នៅប្រទេសថៃ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


