Connect with us

ជីវិតកម្សាន្ដ

រំភើប​ជំនួស !​តា ចេក ទទួលបាន​ថវិកា​២​ពាន់​ដុល្លារ​និង​សម្ភារ​:​មួយចំនួន​ពី​អ្នកស្រី ទ្រី ដា​ណា

បានផុស

នៅ

ភ្នំពេញ ៖ ទីបំផុត​តារា​កំប្លែង​ជើងចាស់​លោកតា ចេក បាន​មកជួប​អ្នកស្រី ទ្រី ដា​ណា ដូចដែល​ការសន្យា​ហើយ​នា​រសៀល​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០២២​នេះ​ បន្ទា​ប់​ពី​តារា​កំប្លែង​រូបនេះ​បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​រ៉ឺម៉ក​កង់​បី​កាលពី​ថ្មីៗ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពេល​មកជួប​ថៅកែ​ហាង​ពេជ្រ​គឺ​អ្នកស្រី ទ្រី ដា ណា នេះ​គេ​ឃើញ​តារា​កំប្លែង​លោកតា ចេក​ហាក់​នៅ​មាន​សកម្មភាព​ឈឺ​ជើង​នៅឡើយ​។​ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​រំភើប​នោះ​គឺ​លោកតា ចេក​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន​២​ពាន់​ដុល្លារ​និង​សម្ភារ​:​មួយចំនួន​ទៀត​ពី​អ្នកស្រី ទ្រី ដា​ណា ផងដែរ​។

បើ​យោង​តាម​ការ​បង្ហោះ​ពី​អ្នកស្រី ទ្រី ដា​ណា បាន​លើក​ឡើង​ថា​បាន​ជួប​លោកតា ចេក ហើយ អាណិត​គាត់​ហើយក៏​គួរ​ឲ្យ​គោរព​ខ្លាំង​។ ​ជូន​គាត់​២០០០​ដុល្លារ​និង​អំណោយ​ស្បៀងអាហារ​មួយចំនួន​។ គាត់​ថា​មិន​សុំ​ជំនួយ​អ្នកណា​ទេ​ខ្លាច​ប៉ះពាល់​កិត្តិយស​សិល្បករ​ចាស់ៗ​តែបើ​គេ​ជូន គឺជា​បុណ្យ​។

លោកតា ចេក បន្ត​ទៀត​ថា ​គាត់​ចង់​ទិញ​រ៉ឺម៉ក​ស្រាលៗ​តម្លៃ​ជាង​៣០០​ដុល្លារ​ដើម្បី​ដឹក​បន្លែ​ផ្លែឈើ​ទៅ លក់​ព្រោះ​អា​មុន​ធ្ងន់​ពេក​ទើប​ក្រឡាប់​។​អញ្ចឹង​ជូន​គាត់​២​ពាន់​ដុល្លារ​គ្រាន់​ទុក​មើលខ្លួន​ផង​ព្រោះ​មើល​ទៅ​គាត់​មិនទាន់​ជា​ស្រួលបួល​នៅ​ឈឺ​ជើង​ទៀត ដើរចេញ​ទៅ​នៅ​មិនទាន់​ត្រង់​ផង​។

សូម​បញ្ជាក់​ដែរ​ថា ​មហាជន​និង​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​គ្រប់គ្នា​បន្ទាប់​មាន​ព័ត៌មាន​ថា​តារា​កំប្លែង​ជើងចាស់​ស្ថិតក្នុង​ក្រុម​នាយ កុយ គឺ​លោកតា ចេក បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​រ៉ឺម៉ក​កង់​បី​ទាំង​ព្រឹក​ថ្ងៃទី​០៤​ខែមករា ​ឆ្នាំ​២០២២​នេះ​ ខណៈ​កំពុងធ្វើដំណើរ​ដឹក​ប​ន្លែ​ផ្លែឈើ​ទៅ​លក់​នៅ​គីរីរម្យ​បណ្តាល​ឲ្យ​រងរបួស​និង​ខូចខាត​បន្លែ​ផ្លែឈើ​ព្រមទាំង​រ៉ឺម៉ក​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម