ជីវិតកម្សាន្ដ
សួស វីហ្សា ៖ បើមិនចង់ឃើញអ្នកសិល្បៈលើកដៃសុំជំនួយសូមបើកចិត្តឲ្យទូលាយចំពោះរឿងនេះ
ភ្នំពេញ ៖ តារាចម្រៀងស្រីមានដើមកំណើតពីខេត្ត ស្វាយរៀងអ្នកនាង សួស វីហ្សា ស្របពេលដែលបច្ចុប្បន្នកំពុងតែជោគជ័យលើមុខជំនួនជាច្រើនត្រូវបានគេមើលឃើញថានាងកាន់តែផ្លាស់ប្តូរជីវ ភាពស្ទើរ៣៨០ដឺក្រេរ។
ទន្ទឹមគ្នាដែលមុខជំនួញជោគជ័យនេះដែរ សួស វី ហ្សា កន្លងមកក៏ធ្លាប់រងការរិះគន់មួយចំនួនពីទស្សនិកជនតាមរយៈការឡាយលក់ផលិតផលនៅលើបណ្តាញសង្គមផងដែរ។ ទើបបញ្ហានេះត្រូវបាននាងចាត់ទុកថាជាសម្ពាធផ្លូវចិត្តមួយដែលពិបាកទទួលយកសម្រាប់នាងនិងអ្នកសិល្បៈឯទៀត។

ដោយសារតែហេតុផលនេះហើយ បានតារាចម្រៀង សួស វីហ្សា បានចេញមុខស្នើដូច្នេះថា នាងសុំចិត្តមហាជនឲ្យឈប់ដាក់សម្ពាធលើអ្នកសិល្បៈដែលកំពុងធ្វើជំនួញ។ សួស វីហ្សា លើកឡើងថា ទោះជាអ្នកសិល្បៈទោះជាតារាល្បី ឬ មិនល្បី តែពួកយើងសុទ្ធតែមានគ្រួសារជាបន្ទុកដូចអ្នកទាំងអស់គ្នាដែរ។
សួស វីហ្សា បញ្ជាក់ថា ហេតុនេះនាងចង់សុំឲ្យអ្នកទាំងអស់គ្នាបើកចិត្តអោយទូលាយបើកផ្លូវបើកឱកាសឲ្យតារាជាច្រើនដូចពួកយើងបានចេញមកធ្វើជំនួញផ្សេងៗក៏ដូចជាបានចេញរកស៊ីផង។ សូមឈប់ដាក់សម្ពាធលើពាក្យថា តារាទើបតារាលែងមានឈ្មោះថា ពេលពិបាកលើកដៃសុំជំនួយ ពួកយើងជាតារាសព្វថ្ងៃកំពុងតែប្រឹងប្រែងរកស៊ីលើគ្រប់រូបភាពហេតុតែមិនចង់ឲ្យឮពាក្យថាតារាតែងតែសុំជំនួយៗពីមាត់មហាជនតទៅទៀតទេ។

ហេតុនេះហើយចង់សុំចិត្តបងប្អូនទាំងអស់គ្នាថា បើឃើញតារាតារាទាំងជើងចាស់ទាំងថ្មីពួកគាត់កំពុងប្រឹងប្រែងរកស៊ីហើយ សូមបើកផ្លូវអោយគាត់រកស៊ីទៅ ឲ្យតារាគាត់បានធ្វើការងារផ្សេងៗពីសិល្បៈផងទៅ។ សំខាន់ឲ្យតែពួកគាត់រកស៊ីស្របច្បាប់លើកទឹកចិត្តគាត់ផងទៅចុះ។ សួស វីហ្សា បន្ថែម៕
ដោយ ៖ ចាន់រ៉ា






-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


