ជីវិតកម្សាន្ដ
សួស វីហ្សា រំភើបខ្លាំង ក្រោយនាង និងស្វាមី ទទួលបានមេដាយគ្រឿងឥស្សរិយយស
តារាចម្រៀងអ្នកនាង សួស វីហ្សា បានសម្ដែងអារម្មណ៍រំភើប និងត្រេកអរខ្លាំង បន្ទាប់ពីនាង និងស្វាមី គឺ លោក ថមមី ទទួលបានគ្រឿងឥស្សរិយយសម្នាក់មួយគ្រឿងពីថ្នាក់ដឹកនាំ កាលពីថ្មីៗមុននេះ។

តារាស្រីអ្នកនាង សួស វីហ្សា បានរៀបរាប់អារម្មណ៍បែបនេះថា «នាងខ្ញុំសូមគោរពអរគុណដល់ឯកឧត្ដមប្រធានបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពុកអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចម៉ែកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបំពាក់នូវមេដាយ(គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ជូនស្វាមីនាងខ្ញុំ) និង(គ្រឿងឥស្សរិយយស សម្ដេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្តិមុនីវង្ស កុសៈមៈនារីរ័ត្ន ជូនដល់នាងខ្ញុំផងដែរ)»។

តារាចម្រៀង សួស វីហ្សា បានលើកឡើងទៀតថា នាងរឹតតែសូមអរគុណ ជាពិសេសសូមអរគុណស្វាមីដែលតែងតែលើកមុខមាត់ និងជួយជ្រោមជ្រែងដល់ប្រពន្ធគ្រប់ពេល គ្រប់ភារកិច្ចការងារទាំងអស់ មិនថារឿងតូច-ធំទេ។ អ្នកនាងបញ្ជាក់ថា ពិធីនេះគឺប្រារព្ធធ្វើឡើងស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី ១៤ ខែមិថុនា ឆ្នាំ ២០២៣។

តាមរយៈដំណឹងនេះដែរ ក៏មានអ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានចូលរួមការអបអរដល់តារាចម្រៀង សួស វីហ្សា និងលោក ថមមី។ ឆ្លើយតបទៅកាន់អ្នកគាំទ្រ តារាស្រី សួស វីហ្សា បាននិយាយថា «នាងខ្ញុំសូមគោរពអរគុណចំពោះមិត្តភ័ក្ដិបងប្អូនអ៊ំពូមីងទាំងអស់គ្នា ដែលបានចូលរួមអបអរចំពោះនាងខ្ញុំ និងស្វាមី សូមគោរពជូនពរជួបតែសេចក្ដីសុខសុភមង្គលគ្រប់ក្រុមគ្រួសារ»៕
អត្ថបទ ៖ ចាន់រ៉ា



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


