ជីវិតកម្សាន្ដ
មិនធម្មតា! តារាខ្មែរល្បីៗ៦រូបនេះជិះរថយន្ដទំនើបលំដាប់សេដ្ឋី
កត់សម្គាល់មកដល់ដើមឆ្នាំ២០២២នេះ គេសង្កេតឃើញថាមានតារាប្រុសស្រីល្បីៗរបស់ខ្មែរជា ច្រើនដួងបានប្រជែងគ្នាលេងម៉ូដរថយន្ដទំនើបៗដូចជា,រថយន្ត Lexus LX 570 និងខ្លះទៀតនិយមជិះរថយន្តRange Rover , Porsche , Mazda , BMW , Lexus NX 200t , Audi ,Chevrolet និងJeep Rubiconជាដើម។

ដោយឡែកសម្រាប់រថយន្ដ Rolls-Royce ដែលមានតម្លៃខ្ពស់កប់ពពកនោះវិញ ក៏គេឃើញមានតារាប្រុស-ស្រីល្បីៗ៥ដួងរបស់ខ្មែរដែលបាននឹងកំពុងជិះរថយន្ដទំនើបលំដាប់សេដ្ឋីនេះផងដែរ។ តារាទាំងនោះរួមមាន។
១. កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត ស្របពេលដែលទីផ្សាចម្រៀងលោកនៅតែមានផ្ទុះក្នុងទ្រនំថ្មីហង្សមាសនោះ គឺកាលពីអំឡុងពេលថ្មីៗកន្លងទៅលោកត្រូវបានភរិយាសំណព្វចិត្តធ្វើឲ្យភ្ញាក់ផ្អើលតាមរយ:កាដូររថយន្តស៊េរីទំនើបRolls-Royceតម្លៃជាងកន្លះលានដុល្លារ។

២.តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និងស្វាមីក៏ត្រូវបានគេដឹងថា បច្ចុប្បន្នអ្នកទាំងពីរមានរថយន្តទំនើបម៉ាកRolls-Royceនៅក្នុងដៃជិះយ៉ាងត្រជាក់ចិត្តផងដែរ។ ក្រៅពីរថយន្តRolls-Royceតារាស្រីរូបនេះក៏ប្រើប្រាស់រថយន្ដផ្សេងៗទៀតឆ្លាស់គ្នាផងដែរ ។
៣. តារារ៉េប G-Devid និងគូស្នេហ៍ ទេព បូព្រឹក្ស អតីតតារាចម្រៀងហង្សមាសរូបនេះកាលពីកន្លង មកបានយំខ្សឹបខ្សួលអួលដើមកនៅពេលដែលម្ចាស់ស្នេហ៍ ងួន ចាន់ដេវីត បានហុចកូនសោររថយន្ដទំនើប Rolls-Royce Ghost ក្នុងថ្ងៃខួបចំណងស្នេហ៍៤ឆ្នាំរបស់ខ្លួន។

៤.តារាស្រីលំដាប់លេខរៀងទី៤ដែលជិះរថយន្តR oll s-Royceនោះគឺត្រូវបានគេដឹងថា ជាពិធីការិនីឆ្នើមសម្តីចាក់ទឹកមិនលិចអ្នកនាង ខៀវ សានសាណា ដែលបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីនាងបានបង្ហាញនូវរថយន្តស៊េរីទំនើបម៉ាក Rolls-R oycoyceដ៏ថ្មីសន្លាងមួយគ្រឿង។ រថយន្តរបស់ ខៀវ សានសាណា មានបំពាក់ស្លាកលេខពិសេសដោយដាក់ឈ្មោះផ្ទាល់ខ្លួននាងទៀតផង។

៥.តារាសម្ដែងនិងជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ដោយកាលពីថ្មីៗនេះ នាងក៏បានថតរូបដែលអង្គុយនៅក្នុងរថយន្តដ៏ទំនើបរបស់ខ្លួនម៉ាកRolls-Royce បង្កការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងពីមហាជន ខណ:កន្លងមកគេពុំធ្លាប់ដឹងទេថាតារាស្រីរូបនេះជិះរថយន្តRoll s-Royceឡើយ។
៦.តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ កន្លងមកនេះក៏បានបង្អួតរថយន្តស៊េរីទំណើបម៉ាក Rolls-Royceយ៉ាងប្រណិតដែលធ្វើឲ្យអ្នកគាំទ្រនិងមិត្តភ័ក្ដិនៅក្នុងរង្វង់សិល្ប:មិនតិចឡើយនាំគ្នាពោលសរសើរចំពោះនាងដែលមានលទ្ធភាពជិះរថយន្តទំណើបRolls-R oycoyceតម្លៃជាងកន្លះលានដុល្លារផងនោះ។

រថយន្ដRolls-Royce ជារថយន្ដប្រណីតដែលមា នជាច្រើនម៉ាកនៅលើពិភពលោកហើយរថយន្ដនេះត្រូវបានបែងចែកជាច្រើនស៊េរី ដូចជាRolls- Royce Phantom, Rolls-Royce Dawn, Rolls-Royce Collinan, Rolls-Royce Wraithនិង Rolls-Royce Ghost ជាដើម៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


