ជីវិតកម្សាន្ដ
ផ្ទុះការសរសើរ លីវ ជីលី គ្រប់គ្នាជាមួយឈុតបែបប្រពៃណីលើកពីតម្លៃស្ត្រីខ្មែរ
ជាថ្មីម្តងទៀតទស្សនិកជន និងអ្នកគាំទ្របានពោលការសរសើរគ្រប់គ្នា ពេលឃើញសម្រស់បវរកញ្ញា Miss Grand Cambodia 2020 គឺកញ្ញា លីវ ជីលី។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ នាងក៏បានបញ្ចេញសំណេររៀបរាប់ពីតម្លៃស្ត្រីខ្មែរ ដែលគួរតែមានទៀតផង។

យ៉ាងណាមិញចំពោះការចាប់អារម្មណ៍នេះកើតឡើងស្របពេលដែលស្រីស្អាត លីវ ជីលី បានរំលេចខ្លួនក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីបុរាណខ្មែរយ៉ាងស្រស់ផូរផង់។ ខណៈកន្លងមកគេធ្លាប់តែឃើញនាងនិយមស្លៀកពាក់បែបសម័យប៉ុណ្ណោះ។


ជាក់ស្តែងបង្ហោះភ្ជាប់រូបភាពដ៏ស្រស់សោភាប្រមាណ ៣ សន្លឹកកញ្ញា លីវ ជីលី បានរៀបរាប់ថា«ស្ត្រីកូនខ្មែរស្តាប់ពុកស្តាប់ម៉ែយាយតាទូន្មាន ស្រដីស្រទន់ ល្វតល្វន់ចេះអៀន ចេះខ្លាចចេះហ៊ានត្រូវក្បួនតម្រា។ សុភាពរម្យទម ដឹងគួរសម ចរិតថ្លៃថ្លា ឫកពាមាយាទ«វរនាថដូចផ្កា» គួរឲ្យទស្សនាបុប្ផាកម្ពុជា។ សុភាវធម៌ សុជីវធម៌ សីលធម៌សោភា វប្បធម៌ឧត្តម នាងខំការពារ មិនឲ្យឃ្លាតឃ្លារក្សាខ្ជាប់ខ្លួន»។



តាមការកត់សម្គាល់ Miss Grand Cambodia 2020 កញ្ញា លីវ ជីលី កន្លងមកតែងទទួលបានការចាប់អារម្មណ៍ និងលើកសរសើរពីមហាជនទៅលើរូបសម្រស់ ដែលភាគច្រើនការស្លៀកពាក់របស់ ជីលី គឺមានភាពស្រស់ស្អាតនឹងទាក់ភ្នែកអ្នកគាំទ្រស្ទើរ គ្រប់គ្នាតែម្តង៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


