ជីវិតកម្សាន្ដ
បាត់មុខ ១ ខែ អៀ ម៉េងលិ ចេញមកម្តងនេះជះរាងសិចស៊ីប្លែកភ្នែក
តារាស្រីដែលនិយមការស្លៀកពាក់សិចស៊ីសម្ញែងសាច់ខ្ចី កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ថ្មីៗនេះត្រូវបានគេកត់សម្គាល់ថា នៅលើទំព័រហ្វេសប៊ុករបស់នាងហាក់ស្ងប់ស្ងាត់សកម្មភាពមានរយៈពេលប្រមាណ ១ ខែមកហើយ ខណៈមានអ្នកគាំទ្រខ្លះឆ្ងល់ថា តើនាងមានបញ្ហាអ្វី?។

សំនួរនេះ កន្លងមកមិនត្រូវបានសាមីខ្លួនកញ្ញា អៀ ម៉េងលិ បញ្ជាក់ប្រាប់ពីមូលហេតុនោះទេ។ ប៉ុន្តែក្រោយពេលដំណឹងនោះរសាត់បាត់មួយរយៈខ្លី ក៏ស្រាប់តែស្រស់ស្រី អៀ ម៉េងលិក ចេញមកម្តងនេះធ្វើឲ្យអ្នកគាំទ្រ និងមហាជនពិសេសកំលោះៗជ្រួលជ្រើមគ្រប់គ្នាជាមួយសម្រស់ដ៏សិចស៊ីប្លែកភ្នែករបស់នាងនាពេលនេះ។

បង្ហោះរូបភាពសិចស៊ីបញ្ចេញសាច់ខ្ចី ក្នុងឈុតស្បៃសរំលេចសម្រស់កញ្ញា អៀ ម៉េងលិ បាននិយាយដោយខ្លីថា Welcome back all fan នឹកណាស់លោកអើយ Facebook block ១ ខែប្រហែលភ្លេចយើងអ ស់ហើយមិនដឹង។ បន្ទាប់ពីឃើញបែបនេះ មានមតិលើកឡើងថា ស្លៀកពាក់អញ្ចឹងឃើញហើយព្រឺសម្បុរឡើងបះរោមពិតជាស្អាតខ្លាំងមែនហើយអូន។ ខ្លះទៀតថា សិចស៊ីស្អាតៗក្រុមហ៊ុនFacebook គាត់មិនចង់ឲ្យគេមើល គាត់ទុកឲ្យតែក្រុមហ៊ុនមើលទេ។ ខូចភ្នែកអ្នកមើលអស់ហើយ។

ជាការពិតតារាស្រីកញ្ញា អៀ ម៉េងលិ ជារឿយៗនាងតែងបង្ហាញមុខជាមួយរូបសម្ផស្សដ៏សិចស៊ីបើទោះបីជាតារាស្រីរូបនេះ ត្រូវរងការរិះគន់យ៉ាងចាស់ដៃពីទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមក៏ដោយ។ តួយ៉ាងកាលពីថ្មីៗកន្លងទៅនេះ ស្រីស្អាត អៀ ម៉េងលិ ក៏បានបង្ហោះរូបភាពសិចស៊ីជាច្រើនសន្លឹកឲ្យមហាជន និងអ្នកគាំទ្របានឃើញគ្រប់គ្នាផងដែរ។

ទន្ទឹមគ្នានៃការបង្ហោះនោះ ក៏មានការសរសើរ និងរិះគន់ខ្លះៗដែរ។ ថ្វីត្បិតតែយ៉ាងនេះ ក្រោយទម្លាយការពិតជាមួយភាពសិចស៊ីនេះ ម៉េងលិ កន្លងមកធ្លាប់បានបញ្ជាក់ប្រាប់ថា ការស្លៀកពាក់ គឺជាសម្រស់ខាងក្រៅមិនប្រាកដថា សិចស៊ីសុទ្ធតែអស់សាច់ទាំងអស់ទេ តែក៏មិនឲ្យសិចស៊ីហួសពេកដែរ៕






អត្ថបទ៖ ចាន់រ៉ា
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


