ជីវិតកម្សាន្ដ
ខ្សែជីវិតដ៏ជូរចត់របស់ Tangmo មុនពេលជួបឧប្បត្តិហេតុ បាត់បង់ជីវិត
បើក្រឡេកមកមើលជីវិតក្នុងវិស័យសិល្បៈរបស់ Tangmo វិញ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៤ ឆ្នាំ ដោយចាប់ផ្ដើមពីការផ្សាយពាណិជ្ជកម្ម និងការថតស្ពត។
ក្រោយមកនៅឆ្នាំ ២០០២ តារារូបនេះ បានចូលប្រលង Miss Teen Thailand ទទួលបានពានរង្វាន់លំដាប់ទី៤ បន្ទាប់មក នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈ ក្នុងរឿង “Benja Keita” ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង កាន់តែល្បីល្បាញខ្លាំង ហើយអាចនិយាយបានថា នាងគឺជាតារាឆ្នើមមួយរូបផងដែរ ។

នៅឆ្នាំ ២០០៧ ជីវិតរបស់តារាស្រីរូបនេះ បានប្រែប្រួល រហូតជួបរឿងនឹកស្មានមិនដល់ គឺនាងជួបគ្រោះថ្នាក់ចរាចរណ៍ នាងបានលោតចេញពីរថយន្ត បណ្ដាលឲ្យបែកមុខមាត់និងធ្មេញ ហើយត្រូវសម្រាកព្យាបាលអស់ពេលច្រើនខែ។
ត្រលប់មករឿងជីវិតវិញ Tangmo បានរស់នៅជាមួយឪពុកតាំងពីតូចមកម្ល៉េះ ដោយសារតែឪពុក និងម្ដាយបានចែកផ្លូវគ្នាតាំងពេលនាងអាយុ៣ឆ្នាំ រហូតមកដល់ឆ្នាំ ២០១៣ នាងបានជួបស្នេហ៍ជាមួយតារាចម្រៀងវ័យក្មេង Tono Phakin និងរៀបអាពាហ៍ពិពាហ៍តាមបែបគ្រិស្តសាសនា។ ប៉ុន្តែជីវិតស្នេហារបស់នាង មិនបានរលូនឡើយ នាងនិងអតីតស្វាមីបានលែងលះគ្នាក្នុងឆ្នាំ ២០១៥ ពេលនោះនាងហាក់មានសតិមិនសូវជាល្អ ទើបធ្វើឲ្យនាងសន្លប់ និងលេបថ្នាំងងុយដេកលើសកម្រិត ។ ប៉ុន្តែសំណាងល្អនាងបានមកដល់មន្ទីរពេទ្យទាន់ពេល។ តែនាងចាប់ផ្ដើមបាក់ទឹកចិត្ត និងមានអារម្មណ៍ថា ខ្លួនកំសត់មករហូត។ យ៉ាងណា នាងនៅតែប្រឹងរស់នៅឲ្យបានល្អ ដោយធ្វើចិត្តឡើងវិញ រហូតដល់នាងអាចត្រលប់មករឹងមាំដូចពីមុន។

ក្រោយមកប៉ុន្មានឆ្នាំ នាងក៏បានជួបស្នេហ៍ថ្មីគឺ Nick ជាតារាសម្ដែងវ័យក្មេង។ ទោះជាយ៉ាងណាស្នេហាខុសវ័យនេះក៏ត្រូវបែកបាក់ នៅឆ្នាំ ២០២០។ យ៉ាងណាមិញមិនបានប៉ុន្មានផង ឪពុករបស់នាងក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺម្ដង ដោយសារជំងឺមហារីកក្រពេញប្រូស្តាតជាហេតុត្រូវចេញចូលមន្ទីរពេទ្យញឹកញាប់។ នាងតែងនៅមើលថែ និងលើកទឹកចិត្តឪពុករហូត ហើយខំប្រឹងរកលុយ ព្រោះត្រូវរ៉ាប់រងការចំណាយទាំងស្រុងលើថ្លៃព្យាបាល។ ចូលដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ឪពុកជាទីស្រឡាញ់ក៏បានទទួលមរណភាព ធ្វើឲ្យកូនស្រីម្នាក់នេះកាន់តែពិបាកចិត្ត វិលវល់ខ្លាំងឡើងៗ។ ចាប់ពីពេលនោះមក នាងក៏សម្រេចសំងំនៅតែផ្ទះមិនទៅណា រយៈពេលជាង ២ឆ្នាំ ដោយសារស្ថានភាពនៃជំងឺកូវីដ ដែលរីករាលដាលខ្លាំងកាលនោះ។

ទន្ទឹមនោះ នាងក៏បានលាតត្រដាងពីការរងទុក្ខ ដោយសារតែជាតិថ្នាំពុលពីការវះកាត់កែសម្ផស្ស ដោយនាងត្រូវខូចទ្រង់ទ្រាយមុខ និងច្រមុះ ស្ពឹកបបូរមាត់ ទម្រង់មាត់មិនស្មើគ្នាបណ្ដាលឲ្យពិបាកពេលហើបមាត់និយាយ ។ ដូច្នេះនេះក៏ជាឧបសគ្គមួយដែរសម្រាប់នាង ក្នុងការធ្វើការក្នុងសិល្បៈ ព្រោះមុខជារឿងសំខាន់បំផុត (អ្នកណាក៏ដឹងថានាងចូលចិត្តភាពស្អាត) ហេតុដូច្នេះ ទើបនាងសម្រេចផ្អាក និងដកខ្លួនចេញពីសិល្បៈ ដើម្បីព្យាបាលខ្លួន ដល់ទៅ ២ឆ្នាំជាង។
ក្រោយមក នាងបានទម្លាយពីវិបត្តិផ្លូវចិត្តនៅក្នុងកម្មវិធី Hone-Krasae ដោយបានបញ្ជាក់ថា «តាំងពីដំបូងៗ ខ្ញុំស្ទើរតែស្លាប់ទៅហើយ ខ្ញុំមិនដែលនិយាយនៅកន្លែងណាទេ។ ការសម្ភាសន៍រាល់ដង គឹខ្ញុំនិយាយតែភាពវិជ្ជមាន អ្វីដែលល្អៗ ប៉ុន្តែថ្ងៃនេះ សូមនិយាយពីទស្សនៈផ្សេង។ ឲ្យស៊ីជម្រៅគឺ លោកប៉ាខ្ញុំទើបតែអនិច្ចកម្ម។ ពីមុនលោកប៉ារបស់ខ្ញុំឈឺ ខ្ញុំមានភាពហត់នឿយខ្លាំង ពេលនោះគឺជាពេលដែលខ្ញុំជួបវិបត្តិធ្លាក់ទឹកចិត្តបាត់ទៅហើយ»។

នាងនៅបានបន្ថែមទៀតថា នាងស្រឡាញ់វិស័យសិល្បៈ ស្រឡាញ់ការសម្ដែងណាស់ ប៉ុន្តែស្នាមញញឹមដែលធ្លាប់តែមានប្រែជាបាត់អស់។ បេះដូងនាងត្រូវខ្ទេចខ្ទី លែងញញឹមកើតដូចមុន ហើយក្នុងចិត្តមានតែស្នាមរបួស។ តែក្រោយពីយំសឹងខ្សោះខ្លួន នាងក៏បានរកឃើញមិត្តល្អ មនុស្សល្អដែលតែងនៅក្បែរ ពិសេសបានជួបពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត ដែលអាចជួយព្យាបាលស្ថានភាពរបស់នាងឲ្យបានប្រសើរ រហូតនាងអាចញញឹមបានជាថ្មី។
ចូលដល់វិបត្តិរឿងលុយកាក់វិញ ក្រោយពីរងទុក្ខដោយសារជំងឺបាក់ទឹកចិត្តជាងមួយឆ្នាំ ពេលវិលមកសភាពដើមវិញ គឺស្របពេលលុយក៏ជិតអស់ ហើយផ្ទះត្រូវបង់រំលោះទៀត និងមានបញ្ហាជាមួយនឹងការប្រាក់ដ៏ស្មុគស្មាញ ទើបនាងសម្រេចចិត្តលក់ឡានតែម្ដង។ ជាភ័ព្វល្អ នាងក៏បានជួបជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Bird ស្ថិតនៅក្រៅរង្វង់សិល្បៈ។ ស្នេហារបស់ពួកគេពិតជាគួរឲ្យសរសើរ ដោយសារ Bird ជាបុរសល្អ យល់ចិត្តនាងគ្រប់ពេល ហើយមានភក្ដីភាពបំផុត។

ប៉ុន្តែស្នេហានេះមិនបានប៉ុន្មានផង នៅថ្ងៃទី ២៤ ខែកុម្ភៈ នាងបានទៅជិះទូកលេងនិងញ៉ាំអីជាមួយនឹងមិត្តភ័ក្ដិ ក៏ស្រាប់តែមានដំណឹងថា នាងបានធ្លាក់ចូលកណ្ដាលទន្លេចៅព្រះយ៉ា។ ក្រោយទទួលព័ត៌មានភ្លាម ម្ដាយ បងប្រុស មិត្តជិតស្និទ្ធ សង្សារ និងសូម្បីអតីតស្វាមី Tono ក៏ប្រញាប់មកដល់កន្លែងកើតហេតុ ដើម្បីស្វែងរកនារីកម្សត់រូបនេះ។ រយៈពេលជិត ២ថ្ងៃ ក្រុមការងារក៏បានរកឃើញនាង ជាសភាពសាកសពតែម្ដង។

គួររំលឹកថា នៅដើមឆ្នាំ២០២២នេះ Tangmo ទើបតែបំពេញក្តីស្រមៃរបស់ខ្លួន ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ប៉ុន្តែពេលវេលានោះខ្លីពេក នាងបានចាកចេញទៅដោយគ្មានពាក្យលា បន្សល់ទុកតែរូបថត និងស្នាដៃនៅក្នុងការចងចាំរបស់មនុស្សជាច្រើនជារៀងរហូត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តភាពដ៏ល្អ! អតីតស្វាមី Tangmo ស្វះស្វែងរកនាង ក្រោយជួបឧបទ្ទវហេតុ ធ្លាក់ចូលទន្លេ
ចុចអាន៖ក្រោយបាត់ខ្លួន ៣ ថ្ងៃ ពេលនេះ រកឃើញសាកសព តារាស្រី ថៃ Tangmo ហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


