ជីវិតកម្សាន្ដ
នៅពីក្រោយភាពជោគជ័យតារាស្រី៤ដួងនេះ ធ្លាប់រងសម្ពាធផ្លូវចិត្តនិងការប្រមាថរិះគន់ខ្លាំងស្ទើរដើរចេញពីសិល្ប:
តាមការកត់សម្គាល់តារាប្រុស-ស្រីមួយចំនួនទម្រាំសម្រេចក្តីប្រាថ្នាឬឈានដល់ការជោគជ័យនិងទទួលបានការគាំទ្រពីទស្សនិកជននៅលើវិថីសិល្ប: គឺពួកគេសុទ្ធសឹងតែជួបនូវរឿងវ៉ាវព្យុះភ្លៀងជីវិតជាច្រើនដែលជាសម្ពាធផ្លូវចិត្តនិងការបាក់ទឹកចិត្តស្ទើរតែបោះបង់ចោលសិល្ប:ទៅហើយ។

បញ្ហានេះត្រូវគេដឹងថាគឺបានកើតចេញពីការរិះគន់ ការប្រមាថមិនឲ្យតម្លៃឬការមាក់ងាយលើសមត្ថភា ពជាជើម។ជាស្តែងថ្មីៗនេះមានការទម្លាយនៅលើបណ្ដាញសង្គមTikTokដោយបង្ហាញពីតារាស្រីខ្មែ រចំនួន៤រូបដែលកន្លងមកធ្លាប់ឆ្លងកាត់ការតស៊ូនិងការរងសម្ពាធផ្លូវចិត្តឬការប្រមាថរិះគន់ស្ទើរដើរចេ ញពីសិល្ប:ផងដែរ។

បង្ហោះភ្ជាប់វីដេអូនៃកិច្ចសម្ភាសន៍ខ្លីៗរបស់តារាស្រីទាំង១រូបនោះបានលើកឡើងថាហេតុអី្វត្រូវមើលងា យសមត្ថភាពគាត់?ហេតុអ្វីបានវិនិច្ឆ័យគាត់ថាគ្មា នសមត្ថភាព?ហេតុអ្វីត្រូវbullyពួកគាត់?ខ្មែរមិនគាំ ទ្រខ្មែរផងចង់អោយអ្នកណាមកគាំទ្រយើង។ខាង ក្រោមនេះជាតារាស្រីរបស់ខ្មែរ៤រូបធ្លាប់ឆ្លងកាត់ជីវិ តតស៊ូទម្រាំជោគជ័យលើវិថីសិល្ប:។
១.កញ្ញា រឿន ណាត,នាងជាអតីតបវរកញ្ញាចក្រវា ល២០១៨។មុនពេលឆ្លងកាត់ការជោគជ័យនាងគឺធ្លាប់ទទួលរងការមាក់ងាយពីអ្នកដទៃច្រើនជុំវិញរូ បសម្ផស្សថាមិនស្អាតនិងគ្មានសមត្ថភាព។ប៉ុន្តែដោ យការព្យាយាមតស៊ូនិងអត់ធ្មត់ រឿន ណាត អាចទទួលបានជ័យជំន:លើវិស័យមួយនេះ។

២.តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា ,នាងក៏ធ្លាប់ត្រូវបានគេរិះគន់ជេរប្រមាថមាក់ងាយយ៉ាងឈឺបំផុតពោលគឺចាប់តាំងពីនាងបានចូលប្រឡងនៅក្នុងកម្មវិធីដំបងមកម្លេះ។កាលនោះ ស៊ូហ្សាណា ត្រូវបានគេដឹងថានាងស្ទើរតែបាក់ទឹកចិត្តដើរ ចេញពីវិស័យមួយនេះទៅតែដោយការស្រលាញ់ទើបនាងខំប្រឹងរហូតមានថ្ងៃនេះ។

៣.តារាសម្ដែងស្រីរចនា រ៉ាវាឌីមិនខុសគ្នាពីអ្នកខា ងលើទេនាងក៏ធ្លាប់ឆ្លងកាត់ការរិះគន់និងប្រមាថ មើលងាយកិត្តិយសផងដែរថានាងមានសម្លេងដូចឆ្មាធាត់មាឌឌាំងមិនស័ក្តិសមធ្វើជាតួកុនទេ។ប៉ុន្តែ ដោយភាពតស៊ូនិងការជឿជាក់លើខ្លួនឯងទើបនា ងសម្រេចបំណងដូចពេលនេះ។

៤. តារាចម្រៀង ទេព បូព្រឹក្ស កន្លងមកត្រូវបានគេដឹងថានាងក៏ធ្លាប់រងការរិះគន់មួយចំនួនពីមហាជនដូចគ្នាទៅនឹងតារាទាំង៣រូបខាងលើផងដែរជុំវិញការតុបតែងខ្លួន MVបទចម្រៀងលក្ខណ:រ៉េបឬក្បា ច់រាំជាដើម។ប៉ុន្តែបន្ទាប់មានការលើកទឹកចិត្តពីអ្នក គាំទ្រមួយចំនួនទើបធ្វើឲ្យចិត្តនាងរសាយទៅវិញ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


