ជីវិតកម្សាន្ដ
លោក ម៉ែន និមលរតន៍ អះអាងថា កម្ពុជាកាន់តែរីកចម្រើនលើវិស័យដើរម៉ូត និងការប្រឡងបវរកញ្ញា
ទស្សនិកជនដែលនិយមតាមដានស្រលាញ់ និងគាំទ្រលើវិស័យដើរម៉ូតក្នុងស្រុកបានដឹងហើយថា បច្ចុប្បន្នការដើរម៉ូដ ឬប្រកួតបវរកញ្ញានៅកម្ពុជាកំពុងតែទទួលបានការពេញនិយម និងចាប់អារម្មណ៍គាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន។

ទន្ទឹមគ្នានេះដែរលោក ម៉ែន និមលរតន៍ ដែលជាអ្នកគ្រប់គ្រងកម្មវិធីនិងជាស្ថាបនិក CambodiaInte rnational Models ហៅកាត់ CIM ក៏បានថ្លែងដោយអះអាងថា សព្វថ្ងៃកម្ពុជាកាន់តែរីកចម្រើនលើវិស័យដើរម៉ូដ និងការប្រឡងបវរកញ្ញា។ ការថ្លែងដោយក្តីរំពឹងរបស់លោក និមលរតន៍ នេះបានធ្វើឡើងកា លពីថ្មីកន្លងទៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន។

លោក ម៉ែន និមលរតន៍ បានបញ្ជាក់ថាការចាប់បដិសន្ធិនៃក្រុមហ៊ុនយើងនឹងទទួលបានប្រជាប្រិយភាពហើយគ្រប់ការងារដែលម្ចាស់កម្មវិធីចូលរួមពិតជាទទួលបានភាពលេចធ្លោមិនខកបំណង។ លើសពីនេះ លោកសង្ឃឹមថានឹងនាំឲ្យកម្ពុជារីកចម្រើនកាន់តែខ្លាំងថែមទៀតលើវិស័យដើរម៉ូដនិងការប្រឡងបវរកញ្ញា។ លោកថា កាលពីពាក់កណ្តាលឆ្នាំ ២០២០ ខ្ញុំបានបង្តើតជាក្រុមហ៊ុនមួយនេះឡើង គឺក្រុមហ៊ុនCIMដោយមានតារាបង្ហាញម៉ូដចូលរួមជាមួយយើងជាច្រើនដួង។

សូមជម្រាបដែរថាកាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២២ ក៏មានការរៀបចំកម្មវិធីជួបជុំដ៏ធំមួយនាផ្សារទំនើប Olympia រាជធានីភ្នំពេញ។ កម្មវិធីនេះ គឺលេចវត្តមានសុទ្ធតែតារាល្បីៗរាប់ទាំងបវរកញ្ញាចក្រវាល ៤ ជំនាន់ នឹងបវរកញ្ញាភេទទី ៣ ដ៏ស្រស់ស្អាត និងតារាបង្ហាញម៉ូដផ្នែកបុរសមួយចំនួនទៀតផងដែរ។ អ្វីដែលកាន់ពិសេសនោះ គឺបវរកញ្ញាជាច្រើនរូបមកពីគ្រប់កម្មវិធីផ្សេងៗបាននាំគ្នាដើរលើកម្រាលព្រំក្រហមឡើងឆាកបង្អួតគ្រឿងពេជ្ររំលេចភាពស្រស់ស្អាតគ្រប់គ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


