(មានវីដេអូ) ផ្ទុះ​ការគាំទ្រ ព្រាប សុវត្ថិ និង ខាត់ សុ​ឃីម ចាប់​ដៃគូ​ច្រៀង​អា​យ៉ៃ​បាន​យ៉ាង​ពីរោះ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

(មានវីដេអូ) ផ្ទុះ​ការគាំទ្រ ព្រាប សុវត្ថិ និង ខាត់ សុ​ឃីម ចាប់​ដៃគូ​ច្រៀង​អា​យ៉ៃ​បាន​យ៉ាង​ពីរោះ

បានផុស

នៅ

​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ និង​ប្លែក​អារម្មណ៍​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត​ ក្រោយ​ពេល​ដែល​ឃើញ​តារា​ចម្រៀង​លំដាប់​ប្រទេស​ប្រុស​-​ស្រី​ពីរ​រូប​ចាប់​ដៃ​គ្នា​ ច្រៀង​អា​យ៉ៃ​ឆ្លងឆ្លើយ​បាន​យ៉ាង​ពីរោះ ខណៈ​ដែល​សកម្មភាព​នេះ​ កំពុង​ត្រូវ​បាន​អ្នក​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នាំគ្នា​គាំទ្រ​ជាច្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្រប​ពេល​ដែល​វីដេអូ​មួយ​នេះ ​ត្រូវ​បាន​ទម្លាយ​នៅ​លើ​បណ្តាញ​សង្គម Tik Tok​ កាលពី​ថ្មីៗ​នោះ​ភ្លាមៗ​នេះ​ដែរ ​គេ​កត់​សម្គាល់​ឃើញ​មាន​មហាជន​មួយ​ចំនួន​ បាន​បន្ត​ការ​ស៊ែរ​ចែករំលែក​ជា​បន្តបន្ទាប់​។​ នៅ​ក្នុង​វីដេអូ​ច្រៀង​អា​យ៉ៃ​ ដែល​បាន​បង្ហាញ​ពី​សកម្មភាព​លោក ព្រាប សុវត្ថិ និង អ្នកនាង ខាត់ សុ​ឃីម ​ច្រៀង​រួមគ្នា​នេះ​ដែរ ​គឺ​មិន​ត្រឹម​តែ​មាន​អ្នកគាំទ្រ​ច្រើន​ទេ ថែមទាំង​មានការ​លើក​សរសើរ​ថា​ លោក ព្រាប សុវត្ថិ ពិតជា​អាច​មាន​ទេពកោសល្យ​ទាំង​សម័យ​និង​បុរាណ​មិន​គួរ​ឲ្យ​ជឿ។

​តាមរយៈ​វីដេអូ​នេះ ​គឺ​កំពូល​តារា​ចម្រៀង​ប្រុស​លោក ព្រាប សុវត្ថិ បាន​ច្រៀង​ផ្ដោះផ្ដង​ឆ្លងឆ្លើយ​ចម្រៀង​អា​យ៉ៃ​ជាមួយ​តារា​ចម្រៀង​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុខ​ឃីម បាន​យ៉ាង​ល្អ​ផង​ដែរ​។​លើស​ពី​នេះ​លោក ព្រាប សុវត្ថិ និង​អ្នកនាង ខាត់ សុ​ឃីម ក៏បាន​ច្រៀង​ញ៉ែងញ៉ង​នូវ​ពាក្យ​សម្តី​បែប​ស្នេហា​ធ្វើ​ឲ្យ​អ្នកទស្សនា​ផ្ទុះ​សំណើ​យ​គ្រប់គ្នា​។

​សូម​បញ្ជាក់​ថា ​ឃ្លី​ប​វីដេអូ​នេះ ​ទើប​ត្រូវ​បាន​គេ​ប្រទះឃើញ​ក្រោយ​មានការ​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម Tik Tok បង្ក​ការចាប់អារម្មណ៍​និង​ផ្ទុះ​ការ​គាំទ្រ​ពី​មហាជន ដើម្បី​បាន​ដឹង​ច្បាស់​សូម​ប្រិយមិត្ត​ទៅ​ទស្សនា​វីដេអូ​អា​យ៉ៃ​ឆ្លងឆ្លើយ​របស់​លោក ព្រាប សុវត្ថិ និង​អ្នកនាង ខាត់ សុ​ឃីម ដូច​ខាង​ក្រោម​នេះ​៕

សូមទស្សនាវីដេអូ

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​លែង​យល់មុខ ! ពិធីករ សុខ រ៉ាស៊ី ព្រមាន​ទម្លាយ​អត្តសញ្ញាណ​បុគ្គល​ជំពាក់​លុយ​មិន​ព្រម​សង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services