ជីវិតកម្សាន្ដ
ខាត់ សុឃីម អំពាវនាវគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាលើកស្ទួយប្រពៃណី”អាពាហ៍ពិពាហ៍ខ្មែរ”
តារាពហុជំនាញដែលសម្តែងបានគ្រប់ទម្រង់សិល្បៈ អ្នកនាង ខាត់ សុឃីម បានចេញមុខអំពាវនាវដល់មហាជន ក៏ដូចជាអ្នកពាក់ព័ន្ធមានដូចជា អ្នកសម្អាងការ ,អ្នកភ្លេងការ ,អ្នករៀបពិធីមង្គលការ រួមទាំងលោកអាចារ្យ លោកមហា ត្រូវរួមគ្នាលើកស្ទួយប្រពៃណី”អាពាហ៍ពិពាហ៍ខ្មែរ”។

ការអំពាវនាវរបស់តារាស្រីអ្នកនាង ខាត់ សុឃីម នេះ ស្របពេលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឲ្យដឹងកាលពីថ្មីៗ នេះថា ក្រសួង បាននិងកំពុងរៀបចំឯកសារអំពី “អាពាហ៍ពិពាហ៍ខ្មែរ” ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
អ្នកនាង ខាត់ សុឃីម បានលើកឡើងដោយខ្លឹមសារដូច្នេះថា «អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមចូលបេតិកភណ្ឌជាតិមរតកអរូបិយ UNESCO។ ដូចនេះ ដើម្បីរក្សាបានប្រពៃណី និងទំនៀមទម្លាប់តាមតំបន់ នៃអាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ សូមចូលរួមលើកស្ទួយទាំងអស់គ្នា, មានដូចជា អ្នកសម្អាងការ អ្នកភ្លេងការ អ្នករៀបពិធីការ រួមទាំងលោកអាចារ្យ លោកមហា គ្រប់ខេត្តតំបន់»។

តារាពហុជំនាញរូបនេះ បានសង្កត់ធ្ងន់ទៀតថា រឿងដែលពិសេសថែមទៀត គឺ ម្ចាស់មង្គលការ ក៏ត្រូវតែរើសសំលៀកបំពាក់ឲ្យបានត្រឹមត្រូវទៅតាមប្រពៃណី និងទំនៀមទម្លាប់ ជៀសវាងប៉ះប្រពៃណី និងទំនៀមទម្លាប់ប្រទេសជិតខាង។ ដោយឡែក ក៏មានការបញ្ចេញទស្សនៈដែរថា «សប្បាយចិត្តខ្លាំងណាស់ ហើយកម្មវិធីទាំងអស់ក្នុងពិធីសុទ្ធតែមានអត្ថន័យ ខ្ញុំចង់ឃើញសម្អាងការ និងអាចារ្យទាំងអស់ មានក្បួនច្បាប់ត្រឹមត្រូវ ពោលគឺ (ក្រាបសំពះផ្ទឹម មិនមែនអង្គុយផ្ទឹមទេ)»។
គួរជម្រាបថា បច្ចុប្បន្ន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងប្រមូលធាតុចូល ដើម្បីជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពីអាពាហ៍ពិពាហ៍ខ្មែរ ស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


