ជីវិតកម្សាន្ដ
សិល្បករខ្មែរ ២ ដួង មហាជនឃើញពីសមត្ថភាពស្នងអាយ៉ៃនឹងអាចបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ
កន្លងមកគេកត់សម្គាល់ឃើញថា មានទស្សនិកជនខ្មែរជាច្រើនបានសម្ដែងក្តីព្រួយបារម្ភចំពោះការបាត់បង់សិល្បៈបុរាណផ្នែកចម្រៀងអាយ៉ៃកេរ្តិ៍ដូនតាខ្មែរបើគ្មានការចូលរួមថែរក្សា។ ក្នុងនោះក៏មានការស្នើឲ្យមានការចូលរួមអភរិក្ស និងលើកស្ទួយផ្នែកចម្រៀងអាយ៉ៃតាមរយៈការបង្កើតសាលាបង្ហាត់បង្រៀនយុវជនជំនាន់ក្រោយ។

ទន្ទឹមគ្នានេះដែរ ស្រាប់តែមានមតិ និងទស្សនៈអ្នកគាំទ្រមួយចំនួនបានមើលឃើញពីសមត្ថភាពរបស់តារាប្រុស-ស្រី ពហុជំនាញខ្មែរ ២ ដួង ដែលអាចស្នង និងបណ្ដុះបណ្ដាលជំនាញនេះដល់កូនខ្មែរជំនាន់ក្រោយកុំឲ្យបាត់បង់។ សិល្បករ-សិល្បការិនី ២ រូបនោះ គឺ លោក ដួង សុខគា និងតារាស្រី អ្នកនាង ខាត់ សុឃីម ។
តារាប្រុសពហុជំនាញលោក ដួង សុខគា កាលពីថ្មីៗនេះបានចេញមកបំផុសឲ្យមហាជនខ្មែរគួរចូលរួមគាំទ្រលើកស្ទួយនូវវិស័យសិល្បៈបុរាណខ្មែរ ផ្នែកចម្រៀងអាយ៉ៃដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ បានបន្សល់ទុកឲ្យក្មេងៗជំនាន់ក្រោយកុំឲ្យមានការបាត់បង់ ។

ត្រង់ចំណុងនេះលោក ដួង សុខគា បានលើកឡើងពាក្យស្លោកថា មនុស្សត្រូវការស្មារតី ជាតិលើលោកិយត្រូវការវប្បធម៌។ អំពៅខ្លឹមដើម ដំឡូងខ្លឹមមើម កញ្ឆែតខ្លឹមត្រួយ មនុស្សយោងសង្គម បារម្ភនឹកព្រួយ គិតស្ទើររលួយ ខ្លាចបាត់ព្រលឹង។
ចំណែកអ្នកនាង ខាត់ សុឃីម កន្លងមកបានដាក់ក្តីរំពឹងថាថ្ងៃណាមួយនាងនឹងអាចមានសមត្ថភាពបើកសាលាបណ្តុះបណ្តាល សាលាបង្រៀននូវឧបករណ៍ភ្លេងបុរាណខ្មែរដល់ក្មេងជំនាន់ក្រោយៗដែលជាអ្នកបន្តវេនអ្នកជំនាន់មុន។

អ្នកនាង ខាត់ សុឃីម ក៏បានដាស់តឿនដល់យុវជនដែរថា ប្អូនៗជំនាន់ក្រោយគួរតែហាត់ភ្លេងចំរៀងបុរាណយ៉ាងហោចណាស់បាន ១ ឧបករណ៍ បណ្ដុះចិត្ដឲ្យស្រឡាញ់ រនាត គង ស្រឡៃ ខ្លុយ ស្គរ ទ្រ តាខេ ឃឹម ស្រឡាញ់ច្រៀង អាយ៉ៃ យីកេ ល្ខោន ចាប៉ី ឆៃយ៉ាំ កន្ត្រឹមជាដើម។

ប្រាកដណាស់អ្នកសិល្បៈជើងចាស់ ២ រូប ខាងលើនេះគេសង្កេតឃើញថា កន្លងមកពួកគេតែងចេញមុខព្រួយបារម្ភពាក់ព័ន្ធលើការបាត់បង់វិស័យសិល្បៈបុរាណមួយចំនួន។ លោក ដួង សុខគា និង ខាត់ សុឃីម ក៏ជាអ្នកសិល្បៈដែលមានជំនាញលេងសិល្បៈបានគ្រប់ទម្រង់ទាំងបុរាណ សម័យ កំប្លែង និងបទចម្រៀងភ្លេងការជាដើម។ ចំណុចទាំងអស់នេះហើយ ទើបត្រូវបានអ្នកគាំទ្រយល់ថា អ្នកទាំង ២ ជាបុគ្គលគំរូល្អសម្រាប់សង្គមពិសេសយុវជនខ្មែរផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?