ជីវិតកម្សាន្ដ
លោក ណយ វ៉ាន់ណេត ត្អូញត្អែរកម្មវិធីសិល្បៈឥឡូវមិនសូវមានសម្រាប់តារាជើងចាស់
តារាចម្រៀងជើងចាស់មានឈ្មោះល្បីល្បាញជាមួយទឹកដមសម្លេងពិរោះក្រអួនក្រអៅអង្រួនបេះដូងអ្នកស្តាប់លោកគ្រូ ណយ វ៉ាន់ណេត កន្លងមកបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ចំពោះជីវិតរស់នៅឯកជន ក្រៅរង្វង់សិល្ប:របស់លោកនិងក្រុមគ្រួសារ។

ជាមួយគ្នានេះគេធ្លាប់នៅចាំបានថាកាលពីកន្លង ទៅលោកគ្រូ ណយ វ៉ាន់ណេត ក៏បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលក្រោយពេលលោកបានបញ្ចេញរូបថតប៉ុន្មានសន្លឹកស្ថិតក្នុងសកម្មភាពធ្វើកម្មករសំណង។ ប៉ុន្តែជាចម្លើយត្រូវបានលោក គ្រូបញ្ជាក់ថានេះគ្រាន់តែការងារបន្តិចបន្តូចនៅផ្ទះប៉ុណ្ណោះ។

ដោយឡែក បើចាប់អារម្មណ៍អាជីពសិល្ប:នាពេលបច្ចុប្បន្នត្រូវបានតារាចម្រៀងជើងល្បីឈ្មោះ លោក គ្រូ ណយ វ៉ានណេត បង្ហើបនិងត្អូញត្អែរថារាល់កម្មវិធីសិល្បៈឥឡូវមិនសូវមានសម្រាប់តារាចម្រៀងជើងចាស់ទេ ខណ:តារាចម្រៀងក្មេងៗជំនាន់ក្រោយកំពុងរីកឡើងច្រើន។
តាមរយ:កិច្ចសម្ភាសន៍មួយ តារាចម្រៀងលោក ណយ វ៉ាន់ណេត បានបញ្ជាក់ថា កម្មវិធីសិល្បៈឥឡូវគឺមិនសូវមានកម្មវិធីសម្រាប់តារាចម្រៀងជើងចាស់ឡើយ គឺមានតែកម្មវិធីក្មេងៗ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកគ្រូក៏មិនតូចចិត្តដែរ។ លោកគ្រូ ណយ វ៉ា ន់ណេត បញ្ជាក់បន្ថែមថា បើគេត្រូវការយើងទៅ។ តាមរយ:នេះដែរក៏មានការលើកឡើងថា បើបងប្អូនមានកម្មវិធីអញ្ជើញគាត់ទៅច្រៀងផង។ ខ្លះទៀតក៏បានលើកឡើងថាមែនហើយទូរទស្សន៍គួរតែផ្តល់ឱកាសឲ្យសិល្បៈតារាចម្រៀងជើងចាស់បានចៀងក្នុងកម្មវិធីឲ្យបានច្រើន៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ