ជីវិតកម្សាន្ដ
បាត់មុខមួយរយៈ! ណាំ ប៊ុណ្ណារ័ត្ន ប្រាប់គន្លឹះនៃការច្រៀងដល់អ្នកចម្រៀងជំនាន់ក្រោយ
ណាំ ប៊ុណ្ណារ័ត្ន ដែលជាតារាចម្រៀងល្បីឈ្មោះប្រចាំនៅប្រទេសកម្ពុជាមួយរូបកន្លងអ្នកគាំទ្រធ្លាប់ដឹងហើយថា សម្រាប់ទីផ្សារចម្រៀងរបស់លោកហាក់មានសន្ទុះខ្ពស់មិនចាញ់តារាប្រុស-ស្រីរួមជំនាន់ឡើយតាមរយៈទឹកដមសំឡេងពីរោះក្រអួនក្រអៅ។

បន្ទាប់ពីលោកសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីល្បាញមួយសន្ទុះធំស្រាប់តែអំឡុងពេលក្រោយមកលោក ណាំ ប៊ុណ្ណារ័ត្ន ក៏បានបាត់មុខពីវិថីសិល្បៈអស់រយៈកាលជាច្រើនឆ្នាំមកហើយ ខណៈដែលកាលនោះលេចឮព័ត៌មានថា លោកបានរៀបការជាមួយភរិយារួចក៏សម្រេចចិត្តប្រើជីវិតសាមញ្ញសាងសុភមង្គលគ្រួសារយ៉ាងមានសេចក្តីសុខបំផុត។

ដោយឡែកថ្មីៗនេះ ក៏ស្រាប់តែមានដំណឹង និងលេចវត្តមានរបស់តារាចម្រៀងលោក ណាំ ប៊ុណ្ណារ័ត្ន នៅក្នុងវិថីសិល្បៈជាថ្មីឡើងវិញ។ ទន្ទឹមគ្នានៃការបង្ហាញមុខក្នុងវិស័យចម្រៀងនេះដែរ លោក ណាំ ប៊ុណ្ណារ័ត្ន ក៏បានបង្ហើបប្រាប់ពីគន្លឹះនៃការច្រៀងដល់អ្នកចម្រៀងជំនាន់ក្រោយផងដែរ។

តាមរយៈការចែករំលែកនោះលោក ណាំ ប៊ុណ្ណារ័ត្ន បានលើកឡើងថា«កុំព្យាយាមកែស្តាយនៃការច្រៀង បើសំឡេងប្រភេទណាច្រៀងតាមធម្មតាហើយអ្វីដែលត្រូវកែ គឺចង្វាក់តន្ត្រីឲ្យទាន់សម័យកាលបើគេពូកែរ៉េប យើងទៅរ៉េបអីដែរ បើវាមិនទំនង មានតែខ្មាសខ្លួនឯងទេ។ អ្នកស្តាប់ក៏ដូចគ្នា អ្នកណាចូលចិត្តអីគេស្តាប់ហ្នឹងហើយ កុំចេះតែទៅៗអី»។ ការលើកឡើងបានធ្វើឲ្យទស្សនិកជនជាច្រើនសម្តែងការគាំទ្រត្រង់សម្តីមានន័យខាងលើនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


