ជីវិតកម្សាន្ដ
កាន់តែភ្ញាក់ផ្អើល! បុរសម្នាក់ទៀតជាកម្មករសំណង់រស់នៅខេត្តស្វាយរៀង បានឈ្នះរង្វាន់ ១០០ លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ
សម្រាប់អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន ១០០ លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រូបនេះមានឈ្មោះ មុំ សំណាង ភេទប្រុស អាយុ ៥៤ ឆ្នាំ មានមុខរបរជាកម្មករសំណង់ មានទីលំនៅភូមិចេក ឃុំឈើទាល់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

លោក មុំ សំណាង ដែលមានសំណាងបានក្លាយជាសេដ្ឋីថ្មីរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានប្រាប់ឱ្យដឹងថា លោកមានស្រុកកំណើតស្ថិតនៅអាសយដ្ឋានដូចបានជម្រាបជូនខាងលើ ប៉ុន្តែដោយសារតែកម្រិតជីវភាពក្រីក្រពេកក៏សម្រេចចិត្តចាកចេញពីផ្ទះនៅស្រុកកំណើតមកស៊ីឈ្នួលធ្វើជាកម្មករសំណង់នៅរាជធានីភ្នំពេញ ដើម្បីបានចំណូលគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមពីលើការធ្វើស្រែដែលប្រពន្ធកំពុងមើលថែរាល់ថ្ងៃ។ លោកបន្តថា ៖ «ជារៀងរាល់ថ្ងៃ នៅពេលធ្វើការនៅការដ្ឋានសំណង់ ខ្ញុំតែងទិញភេសជ្ជៈ ខារ៉ាបាវ ១ ឬ ២ កំប៉ុង ទទួលទានក្រោយពេលអស់កម្លាំងពីការងារ។ ដោយឡែកសម្រាប់ការត្រូវរង្វាន់នេះ គឺជារឿងដែលមិននឹកស្មានដល់នោះឡើយ ដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលបញ្ចប់ម៉ោងការងារខ្ញុំបានយកភេសជ្ជៈខារ៉ាបាវ ដែលសល់មកទទួលទាន លុះពេលគាស់ស្រាប់តែឃើញមានរង្វាន់ ១០០ លានរៀលតែម្ដង។ ពេលឃើញភ្លាម ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំង ហើយស្រែកប្រាប់អ្នកដែលនៅក្បែរមកជួយពិនិត្យមើល ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅក្រវិលកំប៉ុងស្រាប់តែម្ដង»។

លោក មុំ សំណាង បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់ ១០០ លានរៀលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិត និងក្រុមគ្រួសាររបស់លោក ហើយក្រោយពេលទទួលបាននឹងយកមួយចំនួនសងបំណុលធនាគារឯកជន មួយចំនួនទៀតយកធ្វើផ្ទះឱ្យបានសមរម្យ ហើយនឹងទិញគោចិញ្ចឹម សម្រាប់បង្កើនកម្រិតជីវភាពគ្រួសារទៅថ្ងៃអនាគត៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


