ជីវិតកម្សាន្ដ
តារារ៉េប វណ្ណដា ក្លាយជាតារារ៉េបខ្មែរដំបូងត្រៀមបង្ហាញខ្លួនក្នុងការប្រគំតន្រ្តីខ្នាតធំរបស់ថៃ
តារាចម្រៀងរ៉េបវ័យក្មេងលោក វណ្ណដា បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថា លោកមិនត្រឹមមានសមត្ថភាពធ្វើបទOriginal Song នោះទេ គឺលោកក៏មានទីផ្សាគាំទ្រខ្ពស់មិនចាញ់តារារួមជំនាន់ឯទៀតឡើយ។

ស្របពេលដែលទីផ្សាសិល្ប:កំពុងទទួលបានការគាំទ្រច្រើនពីមហាជន និងមិត្តៗយុវវ័យនេះដែរតារាចម្រៀងរ៉េបលោក វណ្ណដា ក៏ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើល និងរំភើបមួយទៀតបន្ទាប់ពីនៅលើទំព័រផ្លូវការរបស់ Big Mountain Music Festival ដែលជាការប្រគំតន្ត្រីខ្នាតយក្សរបស់ថៃបានបង្ហោះផ្ទាំងរូបភាពនិងរៀបរាប់ឈ្មោះតារាចម្រៀងជាច្រើនកំពុងត្រៀមបង្ហាញខ្លួនក្នុងការប្រគំតន្ត្រីខ្នាតយក្សដោយក្នុងនោះក៏មានដាក់បញ្ចូលឈ្មោះតារាខ្មែរ វណ្ណដា ផងដែរ។

ប្រភពបានបញ្ជាក់ថា សម្រាប់តារារ៉េបរបស់ខ្មែរលោក វណ្ណដា នឹងត្រូវបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្ត្រី Big Mountain Music Festival 12Blo ck Stage ដែលត្រៀមប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ១០-១១ ខែធ្នូ ឆ្នាំ ២០២២ខាងមុខនៅតំបន់ The Ocean KhaoYai ប្រទេសថៃ ។

តាមរយ:ដំណឹងនេះដែរបានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនសម្តែងការចូលរួមអបអរគ្រប់គ្នា ខណ:បច្ចុប្បន្ន វណ្ណដា គឺជាតារាចម្រៀងរ៉េបដែលមិនត្រឹមតែសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺលោកក៏បានក្តាប់បានឱកាសច្រើនក្នុងការចេញទៅច្រៀងនៅក្រៅប្រទេសទៀត។ ទាំងនេះបានសបញ្ជាក់ឲ្យឃើញថា វណ្ណដា កំពុងមានឥទ្ធិពលលេចធ្លោលើវិស័យចម្រៀងបច្ចុប្បន្ន៕
អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


