ស៊ូ ដា​ណេ ថា មុន​ចេញ​តាម​ស្វាមី​​ត្រូវ​បង្ហាញ​ទេពកោសល្យ​ទៅដល់​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ស្គាល់​សិន​...
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ស៊ូ ដា​ណេ ថា មុន​ចេញ​តាម​ស្វាមី​​ត្រូវ​បង្ហាញ​ទេពកោសល្យ​ទៅដល់​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ស្គាល់​សិន​…

Published

on

មុន​ចេញទៅ​នៅ​សហរដ្ឋអាមេរិក​តាម​ស្វារ​មី​ដែលជា​អាណិកជន​ខ្មែរ​អាមេរិក អ្នកនាង​ ស៊ូ​ ដា​ណេ បាន​រៀប​គម្រោង​ថា​នឹង​បង្ហាញ​ទេ​ព្យ​កុសល​ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន​ជូនទៅ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់ ​បានដឹង​ នូវ​ចំណេះវិជ្ជា ផ្នែក របាំ​ប្រពៃណី​របស់​ខ្មែរ​យើង​ឲ្យ​បាន​ទូលំទូលាយ​សិន​។​

អ្នកនាង ស៊ូ ដា​ណេ ជា​ឈ្មោះ​នៅក្នុង​សិល្បៈ ហើ​យ​ឈ្មោះ​ក្រៅ​ហៅថា ​ឆោម ច័ន្ទ​នេ​ត មានអាយុ​៣៧ឆ្នាំ បាន​រៀបការ​ស្វារ​មីអាណិកជន​ខ្មែរ នៅ​អាមេរិក​មានឈ្មោះ​ថា​ ឯម សុវណ្ណ ឬ ឈុន ឆែ​ស​ស្ទ័​រ បាន​រៀបការ​នៅ​ឆ្នាំ២០១៩ ហើយ​ការ​ឃ្លាត​គ្នា​របស់​ស្វាមី​និង​អ្នកនាង គឺ​ដោយសារ covid-19 បាន​ចូល​មក​លុកលុយ​នៅលើ​ពិភពលោក​។​ ទោះយ៉ាងណា​អ្នកនាង ស៊ូ​ដា ​ណេ បញ្ជាក់ថា​ការ​ឃ្លាត​គ្នា​របស់​ខ្ញុំ​និង​ស្វាមី​ឈានចូល​រយៈពេល២ឆ្នាំហើយ យើង​នៅតែ​ទាក់ទង​គ្នា​តាម​បណ្តាញ​សង្គម​ដដែល​។​

គួរ​រំលឹក​ឲ្យ​ដឹងថា ​សិល្បការ​នី ស៊ូ​ដា​ ណេ បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​ម្នាក់​បង្រៀន​សិល្បៈ​ផ្នែក​របាំ​គ្រប់​ប្រភេទ ហើយ​មាន​និស្ស័យ​ចូលចិត្ត​សិល្បៈបុរាណ​ប្រពៃណី​ខ្មែរ តាំងពី​អាយុ១៤ឆ្នាំ​ ធ្លាប់​ហាត់​សិល្បៈ​មុនដំបូង​នៅ​ក្លឹប M.S.L ក្នុង​ឆ្នាំ២០០០​។ ក្រោយមក​ក៏​យក​ចំណេះដឹង​ទាំងនេះ​ទៅ​ចែករំលែក​ដល់​ក្ក្មេងៗ​នៅ​ក្លឹប​សមាគម​គោក​ធ្លក ដោយ​ធ្វើជា​គ្រូបង្រៀន​សិល្បៈ​នៅ​ទីនោះ​ផងដែរ​។ ​រហូតមកដល់​ឆ្នាំ ២០០៤ ទើប​អ្នកនាង​ចូល​សិល្បៈ​នៅ​មន្ទីរ​វប្បធម៌​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ដោយ​ជា​អ្នក​សម្ដែង របាំ​ប្រជាប្រិយល្ខោនបាសាក់ លេង​ជាមួយ​លោកគ្រូ​ ចាន់​ ផល់ ដែលជា​សាស្ត្រាចារ្យ​នៃ​មន្ទីរ​វប្បធម៌​រាជធានី​ភ្នំពេញ ។ ​អ្នកនាង​បាន​ឲ្យ​ដឹង​ទៀតថា​អ្នកនាង​នៅ​ទីនោះ ​ជា​តួ​សម្ដែង​តូចរហូតដល់​តួ​ធំ​ដូច​ជា តួល្ខោន តួ​របាំ គ្រប់​ប្រភេទ ធ្វើជា​តួឯក​សំខាន់​ក្នុង​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​នៅ​ទូរទស្សន៍ C.T.N ក្នុង​ពី​ឆ្នាំ ២០០៧ផងដែរ​។​

ក្រៅពីនោះ​អ្នកនាង ស៊ូ ដា​ណេ ធ្លាប់បាន​ចេញទៅ​ច្រើន​ប្រទេស​ទៀតផង​។​ ដើម្បី​បង្ហាញ​ពីរបាំ​ប្រពៃ​ណី​ខ្មែរ​យើង​នៅ​បណ្ដា​ប្រទេស​លើ​សកលលោក​ឲ្យ​បាន​ស្គាល់ ដូចជា ប្រទេស បារាំង អាល្លឺម៉ង់ ​អូ​ទ្រីស ស្វី​ស សាំង​ហ្គា​ពួរ ចិន វៀតណាម​និង កម្ពុជា​ក្រោម និង ចេញទៅ​អាមេរិក​ដែល​អ្នកនាង​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ​ពេលដែល​ខ្ញុំ​ទៅ​បង្ហាញ​របាំ​នៅ​ទីនោះ​ហើយ​ដែល​បាន​ជំពប់​ស្នេហ៍ លោក​ឈុន ​ឆេស​ស្ទ័​រ ជា​អាណិកជន​ខ្មែរ​អាមេរិក នៅ​ទីនោះ​ហើយ​គាត់​ក៏​បានមក​រៀបការ​ជាមួយនឹង​ខ្ញុំ​ក្នុង​ឆ្នាំ២០០៩ ពេលនោះ​យើង​ក៏បាន​រួម​រស់នៅ​ស្រុក​ខ្មែរ​រយៈពេល​ខ្លី​ទើប​ប្ដី​នាង​ខ្ញុំ​ចេញទៅ​អាមេរិក​ដើម្បី​ធ្វើ​សំណុំបែបបទ​ធានា​យក​នាង​ខ្ញុំ ​ចាក​ចេញទៅ​រស់នៅ​ជាមួយ​ផងដែរ​។​ តែ​ដោយ​សារ​កូ​វីត​១៩​ចូល​មក​លុកលុយ ទើបត្រូវ​អាក់ខាន​ក្នុងការ​ចេញទៅ​រស់នៅ​អាមេរិក​តាម​ស្វាមី​។​

ទោះយ៉ាងណា​មុន​ទៅ​នៅ​បរទេស​តាម​ស្វាមី​ក្នុងពេល​ណាមួយ​ ដែល​មិនអាច​កំណត់ ​នោះ​អ្នកនាង ស៊ូ ដា​ណេ​ ថាពេល​ចប់ជំងឺកូ​វីដ​១៩ ពេលណា ខ្ញុំ​គិតថា​មុននឹង​ចាកចេញ​ទៅ​ខ្ញុំ​នឹង​ធ្វើអ្វីៗ​សម្រាប់​មនុស្ស​ជំនាន់​ក្រោ​យ​សិន​ គឺ​ត្រូវតែ​បង្ហាញ​ទេ​ព្យ​កុសល ចំណេះដឹង​ដែល​ខ្ញុំ​មាន​ទាំង​ប៉ុន្មាន ចែករំ​លែក​ដល់​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​បាន​ចេះដឹង​សិន ដើម្បី​ទុកជា​កេរ្តិ៍មរតក មាន ដូចជា របាំ​ព្រះរាជ​ទ្រព្យ​ល្ខោន ទំរង់​បាសាក់ ចម្រៀង​សម័យ ដែលជា មតក​ដើម និង ចម្រៀង​មហោរី​និង​ចំរៀង​ប្រពៃ​ណី​ខ្មែរ​ផ្សេងៗ​ទៀត ដូចជា ដែលជា​ចំណេះដឹង​របស់​នាង​ខ្ញុំ​ដែល​បាន​ត្រង់ត្រាប់ ពីរ​គ្រូ និង​សាស្ត្រា​ចារ្យ​បង្រៀន​ខ្ញុំ ហើយ​មុននឹង​ចាក​ចេញទៅ​ខ្ញុំ​ត្រូវ​ចែករំលែក​បទពិសោធន៍​ទាំងនេះ​ជូន​ដល់​ក្មេងៗ​ជំ​នាន់​ក្រោយ​ឲ្យ​បាន​ចេះ​និង​ដឹង​ស្គា​ល់ពី​សិល្បៈ​ប្រពៃណី​ខ្មែរ​មាន​អ្វីខ្លះ​។​

ក្រៅពីនោះ​អ្នកនាង ស៊ូ​ដា​ណេ កំពុង​ហាត់​ក្បាច់គុន​ល្បុកតោ​ជាមួយ​កញ្ញា​ពេជ្រចរណៃ​ទៀត​ផ​ង៊​។ ហើយ​កំពុង​តែមាន​មហិច្ឆតា​ខ្ពស់​ផងដែរ ក្នុង​ការកសាង​ស្នាដៃ​ប្រលោមលោក​នឹង សរសេរ រឿង​ខ្លី​ដែលមាន​គម្រោង​ក្នុងការ​ដំឡើង​រឿង​យីកេ ល្ខោនបាសាក់ និង របាំ​បុរាណ ផងដែរ ទាំងនេះហើយ ក៏ដោយ​សារ​ការ ត្រងត្រាប់​នូវ ចំណេះដឹង​ធ្លាប់បាន​សិក្សា​កន្លងមក នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ដែល​ស្ថិតនៅក្នុងវត្ត បទុម​វ​តី​ នៃ​អាគារ​អ្នកនិពន្ធ​ហ៊ុនសែន​៕

អត្ថបទ ៖ រុងរឿង​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services