ជីវិតកម្សាន្ដ
តារាសម្តែង ២ ដួង លើកពីបញ្ហាប្រឈមក្នុងវិថីសិល្បៈនិងត្រួសត្រាយផ្លូវខ្លះៗ
ទស្សនិកជនប្រហែលជាគិតថា នៅក្នុងរង្វង់សិល្បៈមានភាពសប្បាយរីករាយ ប៉ុន្តែបើបានស្វែងយល់កាន់តែច្បាស់ពីសិល្បៈនោះ វាអាចមិនដូចការគិតនោះទេ។ មានសិល្បៈករមួយចំនួនដែលបានបានប្រឈម និងបានលើកឡើងស្ទើរតែដូចគ្នាទាក់ទិន និងបញ្ហាទាំងអស់នេះ រហូតពេលខ្លះរង្វង់សិល្បៈអាចជាអាវុធមុខពីរ ប្រសិនបើមិនបានស្វែងយល់ឲ្យបានច្បាស់ពីវា។ តារាសម្តែងពីរដួងបានបង្ហើបឲ្យដឹងខ្លះៗ អំពីបញ្ហាមួយចំនួននៅពីក្រោយភាពសប្បាយរីករាយនៃសិល្បៈ។
តារាសម្តែងស្រី កញ្ញា វ៉ាន់ វីតា បានឲ្យកម្ពុជាថ្មីដឹងថា កញ្ញាបានចូលក្នុងរង្វង់សិល្បៈតាំងពីឆ្នាំ ២០១៥ ហើយនៅឆ្នាំ ២០១៩ បានចាប់យកអាជីពមួយទៀតជាអ្នកចម្រៀងរហូតមកដល់បច្ចុប្បន្ននេះ នឹងទទួលបានការគាំទ្ររគួរឲ្យកត់សម្គាល់។

កញ្ញា វីតា បានប្រាប់ថា នៅក្នុងរង្វង់សិល្បៈមានរឿងរ៉ាវគ្រប់យ៉ាង ប៉ុន្តែវាអាស្រ័យទៅលើមនុស្សម្នាក់ៗដែលចេះកំណត់ និងស្គាល់ច្បាស់ពីផ្លូវលើវិថីមួយនេះ សិល្បៈងាយទទួលរងការចាប់កំហុសការលាបពណ៌ពីក្នុងបរិបទផ្ទាល់ និងមហាជន។ នៅពីក្រោយខ្នងរឿងនេះ ក៏មានអ្នកសិល្បៈខ្លះចូលចិត្តធ្វើឲ្យជីវិតរីករាយតាមបែបការពិត និងខ្លះទៀតគ្រាន់តែព្យាយាមសម្របទៅតាមមនុស្សដែលនៅសង្គមខាងក្រៅប៉ុណ្ណោះ។

ស្របជាមួយគ្នានេះ សម្រាប់មតិរបស់មហាជនដែលបាននិយាយថា សិល្បៈជាសង្គមដែលប្រឈមគ្រោះថ្នាក់ និងជាអាវុធមុខពីនោះ កញ្ញា វីតា បានលើកឡើងថា «វាជាការពិតណាស់ពាក្យទាំងអស់ គឺនេះមានការលើកឡើង ទាំងទស្សនិកជន អ្នកគាំទ្រ ដោយសារនៅក្នុងសិល្បៈមានបញ្ហាច្រើននឹងមិនស្គាល់ច្បាស់ពីសិល្បៈ តែសម្រាប់ខ្ញុំ សិល្បៈជាសង្គមដែលផ្សព្វផ្សាយវប្បធម៌រឿងរ៉ាវផ្សេងៗទៅកាន់ទស្សនិកជន និងផ្តល់ជាការកំសាន្តអារម្មណ៍មួយផ្នែកដែរ តាមរយៈការច្រៀង ការសម្តែងរឿងផ្សេងៗរបស់សិល្បៈករគ្រប់រូប»។
វីតា បន្ថែមបែបនេះ «សង្គមសិល្បៈអាចគ្រោះថ្នាក់ ងាយទទួលរងការលាបពណ៌ ព្រោះអ្នកសិល្បៈរស់នៅក្នុងជីវិតសម្តែង នាំឲ្យមានមនុស្សដែលតែងតែគិតថា ខ្លាចអ្នកណាល្អជាង មានការងារច្រើនជាង ហើយក៏ទៅនិយាយបញ្ចេញបញ្ចូល ឃើញជីវិតយើងសប្បាយ មានអ្វីល្អជាង ជាហេតុធ្វើឲ្យមិនពេញចិត្ត ឬគាត់អាចទៅនិយាយ បង្កើតឲ្យមានការយល់ច្រឡំ ឈ្លោះប្រកែកគ្នាជាដើម»។

ទាក់ទងនឹងបញ្ហានេះ តារាសម្តែងជើងចាស់មួយរូបលោក លាង ឧត្តម បានឱ្យដឹងថា លោកបានចូលសិល្បៈតាំងពីឆ្នាំ ២០០៤ ដែលគិតមកដល់បច្ចុប្បន្នប្រហែលជិត ១៨ ឆ្នាំ។ ការចូលប្រលូកក្នុងសិល្បៈដំបូងប្រឈមបញ្ហាខ្លាំង ដោយសារដំបូងមិនទាន់យល់ពីសិល្បៈបានច្បាស់ ម្យ៉ាងវិញទៀតតម្លៃនៃការថតបានទាប ដូច្នេះ គឺថវិកា ដែលត្រូវចំណាយ ទៅលើការជិះរថយន្ត សម្លៀកបំពាក់ជាដើម។ ទស្សនិកជន ឬអ្នកគាំទ្ររ អាចមើលឃើញថា អ្នកសិល្បៈជាមនុស្សសប្បាយ មិនមានបញ្ហា ប៉ុន្តែនៅពីក្រោយខ្នងអ្នកសិល្បៈតែងជួបបញ្ហាគ្រាន់តែថា តិចឬច្រើនតែប៉ុណ្ណោះ។
លោក លាង ឧត្តម បានគូសបញ្ជាក់ដែរថា «កាលដំបូងឡើយ គឺមិនមានបញ្ហាច្រើនដូចពេលនេះទេ តែមកពេលក្រោយៗនេះការកើតមាន មានការរីកចម្រើននៅសង្គមហ្វេសប៊ុក បើតាមខ្ញុំដែលបានសិក្សាខ្លះពីរាមច្បងនោះគឺមិនអីនោះទេ ប៉ុន្តែដល់មកសម័យនេះ វាធ្វើឲ្យសិល្បៈក្លាយជាអាវុធមុខពីរ គឺវាជារឿងពិត ហើយពេលខ្លះប្រជាជនមិនបានដឹងច្បាស់ពីបុគ្គលសិល្បៈរាងៗខ្លួនបែជាចោទអ្នកសិល្បៈគ្រប់រូប តែជាក់ស្តែងអ្នកសិល្បៈល្អច្រើន»។

លោក លាង ឧត្តម បានបង្ហាញថា ជាក់ស្តែងណាស់ សង្គមសិល្បៈដែលមហាជននិយាយថា សម្តែងវាជាការពិត ព្រោះដោយសារមានសិល្បៈករខ្លះពិតជាបានសម្តែង ធ្វើជាឈ្មោះគ្នា បង្កើតរឿងរ៉ាវផ្សែងៗ ដើម្បីទទួលបានប្រជាប្រិយភាព ការទាក់ទាញចំណាប់អារម្មណ៍ពីមហាជន ប៉ុន្តែដោយសារទង្វើរបស់សិល្បៈករទាំងអស់នោះ បានធ្វើឲ្យមហាជនមួយចំនួន ចាំតែចាប់កំហុស និងធ្វើការវាយប្រហារមកលើអ្នកសិល្បៈតាមពេញទំហឹងតាមសង្គមហ្វេសប៊ុក។

លោកថា មួយទៀតជុំវិញ ការរិះគុណមកលើអ្នកសិល្បៈតែងមានការរិះគុណ ការជាន់ពន្លិចពិសេសអ្នកដែលទើបចូលសិល្បៈថ្មីថ្មោង នៅរឿងអ្វីដែលមិនមែនជាការពិត។
លោកបានបង្ហើបថា «ចំពោះអ្នកសិល្បៈដែលចង់ជោគជ័យ និងដើលើផ្លូវសិល្បៈបានយូរ គឺ ត្រូវផ្តោតលើពេលវេលា ការទំនាក់ទំនង និងយកចិត្តទុកដាក់ពីការសម្តែងទៅកាន់មហាជន ហើយក៏សំណូមពរដល់សិល្បៈករជំនាន់ក្រោយ គួរមានសុវជីវធម៌ ពេលបានចូលក្នុងសិល្បៈ មិនត្រូវមានភាពតម្កើនឬក ក្រអើតក្រទម ឆ្មើងឆ្មៃ តាំងខ្លួនជាអ្នកសិល្បៈទាំងដែលមិនទាន់មានអ្វីសោះ»៕



-
ចរាចរណ៍២២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់