ជីវិតកម្សាន្ដ
Ken បង្ហោះឃ្លិបជាមួយកូនប្រុស អ្នកគាំទ្រចាប់អារម្មណ៍លើសម្រស់របស់លោក
តារាសម្ដែងជើងចាស់ ken theeradeth បង្ហោះឃ្លិបឱបកូនប្រុសពៅទាំងទឹកមុខសប្បាយរីករាយ។ ខណៈអ្នកគាំទ្រហាក់ចាប់អារម្មណ៍ខ្លាំង លើសម្រស់របស់លោកមិនប្រែចាស់ទៅតាមវ័យសោះឡើយ។

ក្នុងវីដេអូឃ្លិបនោះ Ken បានប្រលែងលេងជាមួយកូនប្រុសពៅយ៉ាងសប្បាយរីករាយ ដែលធ្វើឲ្យមហាជនបញ្ចេញមតិផ្ដោតលើលោកទៅវិញ។ ក្រោយឃ្លិបនោះបង្ហោះមិនប៉ុន្មាន លោកត្រូវបានគេសរសើរថា ពេលណាទើបលោកព្រមចាស់តាមវ័យ ខណៈកូនៗកាន់តែធំពេញកម្លោះអស់ហើយ។

តារាសម្ដែងរូបនេះត្រូវបានមហាជនដឹងឮថា លោកមានកូនប្រុសដល់ទៅពីរនាក់ ហើយកូនច្បងមានឈ្មោះថា Khunatum Wongpuapan អាយុ ១៤ឆ្នាំ និងកូនប្រុសពៅមានឈ្មោះថា Thippatai Wongpuapan អាយុ ១២ ឆ្នាំ ជាមួយភរិយា Butsakorn Wongpuapan ដែលគេនិយាយថា គ្រួសារនេះមានភាពកក់ក្ដៅ។ ជាពិសេសលោកនិងភរិយា តែងនាំកូនៗធ្វើដំណើរកម្សាន្ត និងធ្វើសកម្មភាពជាមួយគ្នាជានិច្ច។

យ៉ាងណាមិញតួប្រុសក្នុងរឿង “ពិសបង្ក្រាបភ្លើង” រូបនេះ តែងតែថតរូបជុំជាមួយគ្រួសារតាំងពីកូនៗនៅតូចៗមកម្ល៉េះ។ជាមួយគ្នានេះដែរ ហ្វេនៗរបស់លោកតែងលួចសង្កេតលើសម្រស់ Ken ទោះបីជាលោកឈានចូលវ័យ៤៤ឆ្នាំហើយក្ដី។ក្នុងនោះគេពោលពាក្យសរសើរថា ken នៅតែសង្ហា និងអាចឈរលើតំណែងតួឯកមកដល់បច្ចុប្បន្ននេះបានដដែល៕


សូមទស្សនាវីអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តជិតស្និទ្ធ Pinky បដិសេធថា ស្វាមីនាងមិនស្គាល់នាយកប្រតិបត្តិ Forex3D ឡើយ
ចុចអាន៖ក្រោយរងការរិះគន់បោះបង់ Pinky ពេលលំបាក Yardthip បង្ហោះសារបកស្រាយយ៉ាងវែងអន្លាយ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


