ជីវិតកម្សាន្ដ
គីម លីហ្សា រំភើបខ្លាំង ក្រោយទទួលបានការសរសើរពី លោកតា វ៉ិចទ័រ
តារាសម្តែងស្រីអ្នកនាង គីម លីហ្សា បានបង្ហាញអារម្មណ៍រំភើបខ្លាំងបន្ទាប់ពីទទួលបានការសរសើរពីផលិតករដ៏ឆ្នើម និងល្បីឈ្មោះលោកតា វ៉ិចទ័រ ក្នុងការសម្តែង។ ក្នុងនោះអ្នកនាង គីម លីហ្សា បានសម្តែងការអរគុណដល់លោកតា វ៉ិចទ័រ ផងដែរ។

តាមរយ:ខ្លឹមសាររបស់តារាសម្តែងអ្នកនាង គឹម លីហ្សា បានលើកឡើងដោយក្តីរំភើបថា អំភេីបណាស់ បានការសរសេីរពីលោកតា វិចទ័រ អ្នកផលិតកម្មវិធីកំប្លែង ផ្ទះលេង១ និងលេខ២ ។ អ្នកនាង គីម លីហ្សា បាននិយាយបន្តថា អរគុណខ្លាំងណាស់បង ខ្ញុំនឹងខិតខំឲ្យល្អបន្តទៀត។
ជាការឆ្លើយតបការអរគុណពីសំណាក់អ្នកនាង គឹម លីហ្សា នេះដែរ លោក វ៉ិចទ័រ បានមានប្រសាសន៍ថា សូមសរសើរចំពោះការសម្តែងរបស់ប្អូន ប្អូនសម្តែងសមខ្លាំងណាស់។ បងអរគុណ យើងនឹងធ្វើការជាមួយគ្នាតទៅទៀតយូអង្វែង។ បន្ថែមលើនេះ លោកតា វ៉ុចទ័រ បានប្រាប់ កម្ពុជាថ្មី តាមទូរស័ព្ទថា អ្នកនាង គឹម លីហ្សា គឺធ្វើការងារថតសម្តែងជាមួយគាត់ពិតជាគោរពពេលវេលា និងធ្វើបានល្អខ្លាំងណាស់។

លោកតា វ៉ិចទ័រ បន្តទៀតថា គិតរហូតមកទល់ពេលនេះ លីហ្សា បានថតសម្តែងសាច់រឿងកំប្លែងបានចំនួន៦រឿងហើយតែមិនទាន់ត្រូវបានបញ្ចេញផ្សព្វផ្សាយនៅឡើយទេ។ នៅពេលសួរថា តើសាច់រឿងទាំងនោះមានអ្វីខ្លះ? ត្រូវបានលោកតា វ៉ិចទ័រ ឆ្លើយថា សុំលាក់សិន។
យ៉ាងណាមិញលោកតា វ៉ិចទ័រ នៅតែកោតសរសើរចំពោះអត្តចរឹត និងសមត្ថភាពរបស់អ្នកនាង គីម លីហ្សា ក្នុងការសម្តែងរួមក្រុម៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


