Connect with us

ជីវិតកម្សាន្ដ

Pancake ត្រូវគេដាក់រហស្សនាមថា “កំពូលតារាបង្ហាញម៉ូដពិភពលោក” កម្រមានរឿងអាស្រូវ

បានផុស

នៅ

ជា​តារា​សម្ដែង និង​ជា​តារា​ម៉ូដែល​ថៃល្បី​មួយ​រូប ​ដែល​គ្មាន​​រឿង​អាស្រូវឬ​កម្រ​បំផុត​សម្រាប់​ Pancake តាំងពីនាង​ចូល​ក្នុង​វិស័យ​កម្សាន្ត​លើកដំបូង ដោយទទួលបានតំណែង Thai Supermodel Contest 2004 និង​តំណែង​កំពូល​តារា​ម៉ូដែល​ពិភពលោក ក្នុងកម្មវិធី Model of the World 2004 នៅប្រទេសចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ នាងត្រូវបានគេស្គាល់ច្បាស់ ក្នុងរឿងភាគទូរទស្សន៍ល្បីៗដូចជា Plik Din Su Dao  , Buang Hong ,Tur Gub Kao Lae Ruk Kong Rao ជាដើម និងមានការផ្សាយពាណិជ្ជកម្មផលិតផល​ជាច្រើន។ រហូត​ដល់​ត្រូវ​បាន​គេ​ហៅ​ថា​ មួយ​នៃ “អ្នក​ធ្វើ​បទ​បង្ហាញ​នាគរាជ” ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ក្នុង​ឧស្សាហ​កម្ម​កម្សាន្តថៃផងដែរ។

ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្នុងវិស័យសិល្បៈនៅក្រៅប្រទេស Pancake ត្រូវបានគេស្គាល់ និងពេញនិយមពីសំណាក់ជនបរទេស ដូចជាទទួលបានពានរង្វាន់តារាសម្តែងអាស៊ីល្អបំផុត។ ពី​ពានរង្វាន់​ប្រជាប្រិយភាព​សិល្បករ​អាស៊ី Hua Ting នៅទីក្រុងប៉េកាំង​ ដែលត្រូវបានវិនិច្ឆ័យដោយប្រជាប្រិយភាពរបស់ប្រជាជនចិន បានបោះឆ្នោតឲ្យ។ ហើយជាប់ចំណាត់ថ្នាក់ក្នុងចំណោមតារាស្រីថៃ ដែលមានប្រជាប្រិយភាពបំផុតដែលប្រជាជនចិនចូលចិត្ត ពីលទ្ធផលនៃការស្ទង់មតិរបស់តារាថៃដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសចិនដូចគ្នា។

ទន្ទឹមនោះដែរ កាលពីពេលថ្មីៗនេះ Pancake បាន​ទៅ​ដើរ​ម៉ូដ​​​​ក្នុង​កម្មវិធី Grand Opening និង Fashion Show “Stand Still” Capsule Collection។ ខណៈ​មហាជន​ជាច្រើនឃើញ​ហើយ ​ពោល​សរសើរ​ពី​សម្រស់​និង​ការ​ដើរ​របស់​នាង​លើ​ឆាក​ថា​ស្អាត​និង​សមសួនណាស់។ មិន​ត្រឹម​ប៉ុណ្ណឹង​ឡើយ ​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ​ជា​គំរូ​នៃ​ពិភពលោក ​ក្នុង​ពិភព​ម៉ូដនិងមានកេរ្តិ៍ឈ្មោះ​ល្អ​ជាង​គេ​ថែម​ទៀត៕

សូម​ទស្សនា​រូបភាពដែល Pancake បានដើរម៉ូដ​ខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Noey ទើបចុះសំបុត្រអាពាហ៍ពិពាហ៍ជាប្ដីប្រពន្ធស្របច្បាប់ ក្រោយមើលចិត្ត ១៤ ឆ្នាំ រៀបការ ៦ ឆ្នាំ

ចុចអាន៖Mai Davika រងការរិះគន់ខ្លាំងៗថា ឃើញតែឆ្អឹងជំនីរ ក្រោយឈរបង្អួតចង្កេះស្លីមនៅឆ្នេរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ទេសចរណ៍​ ប្ដេជ្ញាចិត្ត​ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរីទ្វេដង ដើម្បី​លើកស្ទួយ​ការ​អភិវឌ្ឍ​​មូលដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

អ្នក​មាន​សំណាង​ពី​ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ញញឹមបិទមាត់មិនជិត

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ចរាចរណ៍១២ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

តើវៀតណាម និយាយអ្វីខ្លះ ជុំវិញសមយុទ្ធ «នាគមាស» កម្ពុជា-ចិន?

Sokha Hotels

ព័ត៌មានពេញនិយម