ជីវិតកម្សាន្ដ
Mai Davika រងការរិះគន់ខ្លាំងៗថា ឃើញតែឆ្អឹងជំនីរ ក្រោយឈរបង្អួតចង្កេះស្លីមនៅឆ្នេរ
Mai Davika ត្រូវមហាជនក្នុងអ៊ិនធើណេតរិះគន់ខ្លាំងៗ ទៅលើរូបរាងនាងដែលឈរបង្អួតលើឆ្នេរសមុទ្រ ខណៈអ្នកគាំទ្រជាច្រើន ហាក់ព្រួយបារម្ភខ្លាំងពីសុខភាពរបស់នាង។

នៅក្នុងរូបភាពដែលតារាស្រីរូបនេះ បានបង្ហោះអួតដល់ហ្វេនៗគឺជាឈុតខ្វែងពណ៌ខ្មៅលេចក្បាលពោះ ហើយស្លៀកខោខោវប៊យជើងវែង។ យ៉ាងណាមិញ នាងក៏ទទួលបានការសរសើរសម្រស់ ពីមួយថ្ងៃទៅមួយថ្ងៃថាស្អាត បើទោះបីជាស្លៀកពាក់អ្វីក៏សមសួន និងលេចធ្លោជានិច្ច។ ប៉ុន្តែនៅកណ្ដាលនៃការសរសើរ តែងតែមានការរិះគន់អំពីរូបរាងថ្មីនាងដូចគ្នា។


ជាក់ស្ដែង ដូចរូបភាពចុងក្រោយដែល Mai Davika បង្ហោះនៅមាត់សមុទ្រ មានអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនចូលមកបញ្ចេញមតិបារម្ភជាខ្លាំងថាបើនិយាយពីរាងស្លីមគឺស្លីមហើយ តែនាងដូចជាស្គមខ្លាំង មើលទៅពិតស្រៀវណាស់ ព្រោះឃើញទាំងឆ្អឹងជំនីរច្បាស់ៗ។ ជាមួយគ្នានោះ ក៏មានអ្នកខ្លះចង់ឲ្យនាងមានសាច់ជាងនេះវិញ ទើបស្អាតទើបគួរឲ្យស្រលាញ់ ហើយពួកគេថានេះមិនមែនចង់ bully នាងទេ។ ព្រោះបើស្គមពេក មើលទៅដូចមនុស្សឈឺ និងមានសភាពស្លេកស្លាំង។ ម៉្យាងរាងរៅរបស់នាងពីមុនស្អាតជាង សមនឹងមុខបច្ចុប្បន្ននេះណាស់!

បើទោះបីជាមានមនុស្សរិះគន់នាងយ៉ាងណាក្ដី តែក្នុងនោះក៏មានអ្នកគាំទ្ររបស់នាងមួយចំនួនធំ ហាក់មិនខ្វល់ហើយគិតថាស្គមឬធាត់ក៏ដោយ សំខាន់សុខភាពរបស់ Mai Davika នៅតែល្អ និងរឹងមាំគឺបានហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ Janie បង្អួតរាងស្រើបស្រាល អបអរខួបកំណើតគម្រប់ ៤១ ឆ្នាំ
ចុចអាន៖Aum Patcharapa បង្ហាញសម្រស់ប្លែកក្នុងកម្មវិធីមួយ អ្នកគាំទ្រមើលភ្លឹក (មានវីដេអូ)
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


