ជីវិតកម្សាន្ដ
អតីតសមាជិក 2NE1 ម្នាក់ ទម្លាយអារម្មណ៍ពិត ក្រោយក្រុមរំសាយចោល (មានវីដេអូ)
នៅក្នុងកម្មវិធីកម្សាន្តរបស់ MBC ‘Radiostar’ តារាចម្រៀង Sandara Park អតីតសមាជិកក្រុម 2NE1 បានបង្ហើបពីអារម្មណ៍ពិតរបស់នាង ក្រោយការសម្តែងជាមួយក្រុមមួយនេះនៅក្នុងព្រឹត្តិការណ៍ Coachella ក៏ដូចរឿងរ៉ាវក្នុងចិត្តមួយចំនួនទៀត បន្ទាប់ពី 2NE1 ត្រូវបានរំសាយក្រុមចោល ។

នៅកម្មវិធីនោះពិធីករ Ahn Young Mi បាននិយាយអំពីប្រធានបទផ្សេងៗជាច្រើន ហើយបានសួរសំណួរចំៗទៅកាន់ Sandara ថា “2NE1 ល្បីខ្លាំងណាស់ តើអ្នកមានអារម្មណ៍យ៉ាងណាពេលក្រុមនេះបានរំសាយចោល? ភ្លាមៗនោះនាងក៏ឆ្លើយតបថា “ខ្ញុំមានអារម្មណ៍ថាដូចជាមេឃកំពុងធ្លាក់ចុះសង្កត់មកលើផែនដីអញ្ចឹង ហើយខ្ញុំគិតថា បន្ទាប់ពីក្រុមបែកបាក់ វាក៏ជាភាពខ្មៅងងឹតមួយសម្រាប់ជីវិតខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ” ។

នាងបានរៀបរាប់យ៉ាងលម្អិតថា “នៅពេលនោះស្ថានភាពមិនល្អទេ ទីភ្នាក់ងារគិតថា ពិបាកសម្រាប់ក្រុមក្នុងការចេញផ្សាយអាល់ប៊ុមថ្មី ប៉ុន្តែសម្រាប់សមាជិកម្នាក់ៗចង់បន្តចេញអាល់ប៊ុមថ្មី ព្រោះមាន អ្នកគាំទ្រចង់ឃើញការវិលត្រលប់របស់ពួកយើង ។ ទោះយ៉ាងណាដោយសារអាល់ប៊ុមពេញថ្មីនេះមានចម្រៀងតែ ២ បទប៉ុណ្ណោះ ទើបយើងគិតថា វាមិនអាចវិលត្រលប់មកជួបអ្នកគាំទ្របាននោះទេ”។

ជាចុងក្រោយ Sandara បានសារភាពថា វាជាក្តីសុបិនរបស់នាងក្នុងការជួបជុំក្រុម 2NE1 នៅលើឆាកឡើងវិញ ហើយសមាជិក ៣ នាក់ទៀតក៏ប្រាថ្នាដូចគ្នា ។ នាងបានបង្ហើបទៀតថា “យើងជឿថានឹងមានពេលវេលាសម្រាប់ពួកយើងដើម្បីជួបជុំគ្នាម្តងទៀតដូចនឹងក្រុម Girls’ Generation ដែលបានប្រមូលផ្ដុំគ្នាវិញកាលពីពេលថ្មីៗនេះ” ៕
សូមទស្សនាវីដេងូខាងក្រោម៖
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖ ៨ ឆ្នាំហើយ ក្មេងប្រុសដើរតួ Lee Jong Suk កាលនៅតូច ក្នុងរឿង “Pinocchio” មានជីវិតបែបណា?
-
សន្តិសុខសង្គម១៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


