ជីវិតកម្សាន្ដ
Anchilee អតីតបវរកញ្ញាចក្រវាលថៃ ធ្លាប់ត្រូវមិត្តប្រុសវាយធ្វើបាប ថែមទាំងគំរាមសម្លាប់
Anchilee Scott-Kemis អតីតបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២១ ជានារីពោរពេញដោយសមត្ថភាព និងទំនុកចិត្តខ្ពស់។ នាងជាមនុស្សស្រីម្នាក់ក្នុងការបំផុសគំនិតបង្កើតឱ្យមានយុទ្ធនាការ Real Size Beauty (ភាពស្រស់ស្អាតពិត មិនស្ថិតលើរូបរាង) ដែលជួយជំរុញទឹកចិត្តស្រីៗជាច្រើនដែលមានរូបរាងស្រដៀងនឹងនាង មិនថាពួកគេមានទំហំប៉ុណ្ណា ក៏អាចក្លាយជារាជិនីសម្រស់បាន!

ក្នុងនាមជាភ្ញៀវពិសេសក្នុងកម្មវិធី Club Friday Show ដែលផលិតដោយ CHANGE2018 បវរកញ្ញា Anchilee បានចែករំលែករឿងរ៉ាវជីវិតស្នេហារបស់នាង ដែលត្រូវអតីតមិត្តប្រុសធ្វើបាបរាងកាយ ព្រោះនាងចង់យកបទពិសោធន៍ស្នេហាពីអតីតកាលទុកជាមេរៀនសម្រាប់ខ្លួនឯង និងមនុស្សស្រីដទៃទៀតផងដែរ។

បវរកញ្ញារូបនេះ ថ្លែងនៅក្នុងបទសម្ភាសន៍ថា ពេលនាងទើបតែផ្លាស់ទៅរស់នៅប្រទេសអូស្ត្រាលី ពេលនោះនាងមានទំនាក់ទំនងជាមួយបុរសម្នាក់ វាគឺជាទំនាក់ទំនងដែលមិនមានការគោរពគ្នាទាល់តែសោះ។ វាជាមេរៀនដ៏ឈឺចាប់មួយក្នុងជីវិតរបស់នាង ព្រោះគេតែងតែស្តីបន្ទោស មាក់ងាយ រុញច្រាន ទះកំផ្លៀង និងបំពានលើរាងកាយថែមទៀត។

ដំបូងឡើយ នាងព្យាយាមអត់ធ្មត់ ប៉ុន្តែទំនាក់ទំនងនៅតែមិនប្រសើរឡើង ដូច្នេះនាងឈប់ទ្រាំ ព្រោះយល់ថាវាមិនមែនជារឿងត្រឹមត្រូវ។ មិនតែប៉ុណ្ណោះអ្វីដែលធ្វើឱ្យ Anchilee កាន់តែអស់ទ្រាំលែងបាន គឺគេបានគំរាមសម្លាប់នាងថែមទៀតផង។
យ៉ាងណាមិញ ស្នេហាបច្ចុប្បន្នរបស់ Anchilee មានភាពផ្អែមល្ហែមនឹងគ្នាណាស់ មិត្តប្រុសរបស់នាងជាមនុស្សយល់ចិត្ត ផ្ដល់តម្លៃដល់ស្ត្រី ហើយតែងតែនៅចាំលើកទឹកចិត្ត ចាំជួយគាំទ្រ និងប្រកាន់អតីតកាលរបស់នាងឡើយ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពិត ១១យ៉ាង ពី Anchilee Scott-Kemmis បវរកញ្ញាចក្រវាល ថៃ ឆ្នាំ២០២១
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


