Connect with us

ជីវិតកម្សាន្ដ

ការពិត ១១យ៉ាង ពី Anchilee Scott-Kemmis បវរកញ្ញាចក្រវាល ថៃ ឆ្នាំ២០២១

បានផុស

នៅ

វគ្គផ្ដាច់ព្រ័ត្រ កម្មវិធី កញ្ញាឯកចក្រវាលថៃ ឆ្នាំ ២០២១ កាលពីយប់មិញ បានរកឃើញម្ចាស់ជយលាភីដែលជាអ្នកគ្រងមកុដបវរកញ្ញាឯកគឺបានទៅលើបវរកញ្ញា Anchilee Scott-Kemmis។

នៅយប់ថ្ងៃទី ២៤​ ខែតុលានេះ កម្មវិធី កញ្ញាឯកចក្រវាលថៃ ឆ្នាំ ២០២១ ឬ Miss Universe Thailand 2021 ដែលធ្វើឡើងនៅ ផាត់តាយ៉ា បានរកឃើញម្ចាស់ពានរង្វាន់ជំនាន់ថ្មីរបស់ខ្លួន គឺបវរកញ្ញា Anchilee Scott-Kemmis ជាបេក្ខនារីមកពីខេត្ត Cha Choeng Sao។

ជាមួយនឹងរូបសម្រស់ស្រស់ស្អាត ទេពកោសល្យ និងសមត្ថភាពខ្ពស់ បវរកញ្ញារូបនេះ បានយកឈ្នះបេក្ខនារីចំនួន ២៩ នាក់ផ្សេងទៀតមកពីទូទាំងប្រទេស និងបានស្នងតំណែងពីអតីតម្ចាស់មកុដ ២០២០ កញ្ញា Amanda Obdam។

ខាងក្រោមជារឿងពិតសំខាន់ៗមួយចំនួនអំពីបវរកញ្ញាចក្រវាល ថៃ ២០២១៖

១. Anchilee Scott-Kemmis មានឈ្មោះក្រៅ Ann (แอน)។

២. នាងមានកម្ពស់ ១៨៣ ស.ម​ ហើយឆ្នាំ ២០២១ នេះ នាងមានអាយុ ២២ ឆ្នាំ។

៣. ជាកូនកាត់ថៃ-អូស្ត្រាលី។

៤.​ ស្រុកកំណើតក្នុងខេត្ត Cha Choeng Sao តែបច្ចុប្បន្នរស់នៅ ក្រុងបាងកក។

៥. ឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៧ បានចូលរៀននៅសាលាអន្តរជាតិ NIST ក្នុងទីក្រុងបាងកក ដែលកាលណោះនាងជាប្រធានក្រុមបាល់ទះរបស់សាលា។

៦. ឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ ចូលរៀននៅសកលវិទ្យាល័យ Sydney ក្នុងទីក្រុង ស៊ីដនី  ប្រទេសអូស្ត្រាលី និងបានបញ្ចប់បរិញ្ញាបត្រសង្គមវិទ្យា នៅទីនោះ។

៧. ខែមិថុនា ដល់ខែកក្កដា ឆ្នាំ ២០១៨ ចូលបម្រើការឱ្យក្រុមហ៊ុនប្រឹក្សាយោបល់អាជីវកម្ម Lee Hecht Harrison (LHH) នៅទីក្រុងបាងកក។

៨. ខែសីហា ដល់ខែធ្នូ ឆ្នាំ ២០១៨ នាងធ្វើជាជំនួយការរដ្ឋបាលឱ្យក្រុមហ៊ុន Balmain Realty ក្នុងទីក្រុងស៊ីដនី។

៩. ចាប់ពីខែមិថុនា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ ២០២០ បម្រើការជាជាអ្នកគ្រប់គ្រងទូទៅឱ្យទីភ្នាក់ងារប្រឹក្សាយោបល់ Potentia នៅទីក្រុងបាងកក ។ ក្នុង​អំឡុង​ពេល​ដូច​គ្នា នាង​បាន​ចូលធ្វើ​ការ​ម្ដង​ទៀត​ឱ្យក្រុមហ៊ុន LHH ។ នាងត្រឡប់មកពីអូស្ត្រាលី ចូលប្រទេសថៃវិញ ក្នុងឆ្នាំ ២០២០ ក្រោយពេលដែលកូវីដ-១៩រាតត្បាត។

១០. ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នាងបានបញ្ចប់វិញ្ញាបនប័ត្រ Type Coach Core C31។

១១.  Ann ជាអ្នកស្រាវជ្រាវសង្គម តារាបង្ហាញម៉ូត និងអ្នកតស៊ូមតិ ប្រឆាំងការរិះគន់រូបរាងកាយ។

បវរកញ្ញា Anchilee Scott-Kemmis នឹងតំណាងប្រទេសថៃទៅប្រកួតលើឆាកអន្តរជាតិកញ្ញាឯកចក្រវាលឆ្នាំ ២០២១ នៅទីក្រុង Eilat ប្រទេសអ៊ីស្រាអែល នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី

ចុចអាន៖ ឈុតតំណាងជាតិ ​បវរកញ្ញាចក្រវាល​កម្ពុជា ទាំង ១៩រូប បង្កប់អត្ថន័យមុតជ្រៅនៃវប្បធម៌ខ្មែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ២ ម៉ោង មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រែកជីកហ្វូនណនតេជោ ឈាន​ទៅបោះ​បង្គោល​​បន្ត​ពី​ព្រំប្រទល់​​ខេត្តតាកែវ​ដល់​ខេត្ត​កំពត​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម