ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាល ២០១៨ ពោលសរសើរវៀតណាមពេញៗមាត់ ក្រោយក្លាយជាគណៈកម្មការ Miss Universe Vietnam
ម្ចាស់តំណែងឯកបវរកញ្ញាចក្រវាល ឆ្នាំ២០១៨ Catriona Gray បានចែករំលែកវីដេអូ Vlog សរសើរពីប្រជាជនវៀតណាមពេញៗមាត់ ក្រោយពេលបានធ្វើដំណើរទៅប្រទេសវៀតណាមដើម្បីធ្វើជាចៅក្រមវិនិច្ឆ័យក្នុងកម្មវិធី Miss Universe Vietnam 2022 កាលពីប៉ុន្មានខែមុន។

បវរកញ្ញា Catriona Gray ម្ចាស់មកុដ Miss Universe ២០១៨ ថ្មីៗនេះ បានបង្ហោះ Vlog មួយនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បន្ទាប់ពីក្លាយជាគណៈកម្មការក្នុងកម្មវិធីប្រកួតសម្រស់ បវរកញ្ញាចក្រវាល វៀតណាម ២០២២ កាលពីខែមិថុនា កន្លងទៅ។

នៅក្នុងវីដេអូ Vlog បវរកញ្ញា Catriona Gray បានលើកសរសើរប្រជាជនវៀតណាម ក៏ដូចជាអ្នកគាំទ្ររបស់នាងថា ពួកគេជាមនុស្សរួសរាយរាក់ទាក់ ដោយតែងតែមានស្នាមញញឹមនៅលើបបូរមាត់មិនរុះរោយ។ ជាក់ស្ដែងពេលចុះពីលើយន្តហោះភ្លាម អ្នកគាំទ្របានស្វាគមន៍នាងយ៉ាងកក់ក្ដៅជាទីបំផុត។ បន្ថែមពីលើពាក្យពោលសរសើរ នាងបានថ្លែងអំណរគុណដល់ប្រជាជនវៀតណាមទាំងអស់ ទោះបីជាវៀតណាមមិនមែនជាស្រុកកំណើតរបស់នាងក៏ដោយ ប៉ុន្តែនាងទទួលអារម្មណ៍កក់ក្ដៅណាស់ ពេលស្នាក់នៅប្រទេសនេះ។

គួររំលឹកថា Catriona Gray បានទៅដល់ប្រទេសវៀតណាម កាលពីចុងខែមិថុនា ឆ្នាំ២០២២ ដើម្បីធ្វើជាចៅក្រម Miss Universe Vietnam 2022 ហើយកន្លងទៅជាង ៣ខែ ទើបនាងបង្ហោះ Vlog កាលស្នាក់នៅវៀតណាម៕











ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយទំនាក់ទំនងជិតដិតមិនធ្លាប់ដឹងរវាង Thuy Tien និងអនុប្រធាន Miss Grand
ចុចអាន៖ Jennie ទម្លាយចំណុចខ្សោយខ្លួនឯង ហ្វេនដឹងហើយ អស់សំណើចគ្រប់គ្នា
-
សន្តិសុខសង្គម១២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


