ជីវិតកម្សាន្ដ
Jennie ទម្លាយចំណុចខ្សោយខ្លួនឯង ហ្វេនដឹងហើយ អស់សំណើចគ្រប់គ្នា
ក្នុងនាមជាតារាស្រីដែលមានទាំងសមត្ថភាព និងសម្រស់ Jennie សមាជិកក្រុមBLACKPINK ទទួលស្គាល់ថាខ្លួនមិនចេះធ្វើសក់នោះទេ ធ្វើឱ្យអ្នកគាំទ្រដែលបានដឹងអាថ៌កំបាំងនេះ អស់សំណើចសឹងគ្រប់គ្នា។

Jennie ជាតារាស្រីដែលមានសមត្ថភាពមួយរូបក្នុងវិស័យ Kpop នាងទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងវិស័យតន្ត្រី និងផ្សព្វផ្សាយម៉ូដល្បីៗ។ យ៉ាងណាមិញ សមាជិកក្រុម BLACKPINK រូបនេះ បែរជាមិនចេះធ្វើម៉ូដសក់ សូម្បីតែក្រងសក់នាងមិនដឹងធ្វើយ៉ាងណាផង ដែលការពិតនេះត្រូវបានលាតត្រដាងដោយខ្លួននាងផ្ទាល់ និងបានធ្វើឱ្យអ្នកគាំទ្រទប់សំណើចមិនបាន។

នៅក្នុង Vlog ចុងក្រោយរបស់ Jennie នាងសារភាពថា ចំណុចខ្សោយរបស់នាង គឺមិនចេះធ្វើស្ទីលសក់ បើទោះបីជានាងមានគំនិតច្រើនអំពីម៉ូដសក់ដែលនាងចង់បានក៏ដោយ ប៉ុន្តែធ្វើឱ្យវាលេចជារូបរាង នាងធ្វើមិនបានសោះតែម្ដង។ ដូច្នេះហើយ ទើបនាងតែងតែមានជំនួយពីជាងកាត់សក់អាជីព និងតែងមានអ្នកធ្វើម៉ូដសក់ឱ្យជាប្រចាំ គ្រប់ពេលដែលនាងបង្ហាញខ្លួនជាសាធារណៈ។

ឆ្លើយតបនឹងការសារភាពដ៏គួរឱ្យស្រឡាញ់របស់ Jennie អ្នកនិយមលេងអ៊ីនធឺណិត មិនបណ្តុះបង្អាប់នាងនោះទេ ពួកគេបែរជាពោលសរសើរពីភាពស្មោះត្រង់របស់នាង គ្រាន់តែមហាជនមួយចំនួនផ្ទុះសំណើច ចំពោះចំណុចខ្សោយដែលនឹកស្មានមិនដល់របស់តារាស្រីល្បីរូបនេះប៉ុណ្ណោះ៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម៉ូដខោសិចស៊ីបំផុតរបស់ Jennie និង Lisa ធ្លាប់ទាក់ទាញហ្វេនមិនធម្មតា
ចុចអាន៖ មិនស្មានថា Jennie សមាជិក Blackpink ជាមនុស្សសន្សំសំចៃដល់ម្ល៉ឹងសោះ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


