ជីវិតកម្សាន្ដ
អតីតតួរឿង “កូននាគសៅលិញ” អបអរខួបកំណើតវ័យ ៤៨ ឆ្នាំ ក្រោយទើបតែជួបគ្រោះថ្នាក់ចរាចរណ៍
តារាសម្ដែងចិន-តៃវ៉ាន់ Jimmy Lin ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់ថា ជាតួមួយរូបក្នុងរឿង “កូននាគសៅលិញ” ឬ Shaolin Popey បានធ្វើពិធីខួបកំណើតវ័យ៤៨ឆ្នាំ ក្រោយទើបតែជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់។

តាមរយៈរូបភាពដែលអតីតតារាសម្ដែងទសវត្សរ៍ទី ៩០រូបនេះបង្ហោះ ពេលនេះលោកមានសភាពធូរស្រាលច្រើន ខណៈលោកកំពុងកាត់នំខេកដើម្បីអបអរសាទរខួបកំណើតគម្រប់៤៨ឆ្នាំ ជាមួយក្រុមគ្រួសារ បន្ទាប់ពីទើបតែចេញពីមន្ទីរពេទ្យជាងមួយខែកន្លះ ដើម្បីព្យាបាលរបួសពីគ្រោះថ្នាក់ចរាចរណ៍កាលពីចុងខែកក្កដាឆ្នាំមុន។
ជាមួយគ្នានេះដែរ តារាសម្ដែងប្រុស Jimmy Lin បានសរសេរខេបសិនអមនឹងរូបភាពថា “សូមអរគុណដល់ក្រុមគ្រួសាររបស់ខ្ញុំទាំងអស់ ដែលបានមកធ្វើខួបកំណើតឆ្នាំនេះជាមួយខ្ញុំ វាមានរយៈពេល ៣០ សប្ដាហ៍ហើយនៅឆ្នាំនេះ។ មិនថាបញ្ហាអ្វី ខ្ញុំរីករាយដែលគ្រប់គ្នានៅតែសប្បាយចិត្ត។ ជាចុងក្រោយ បំណងប្រាថ្នារបស់ខ្ញុំក្នុងថ្ងៃខួបកំណើតនៅឆ្នាំនេះ គឺ ខ្ញុំចង់ឲ្យអ្នករាល់គ្នាមានសន្តិភាព។ កុំបារម្ភអំពីរបួសរបស់ខ្ញុំ! គ្រប់គ្នាគួរតែថែរក្សាសុខភាពផងដែរ!”


សូមរម្លឹកដែរថា Jimmy Lin ជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយ ខណៈរថយន្ត Tesla របស់លោកបានបើកទៅបុករបាំងផ្លូវ ហើយឆេះកាលពីចុងខែកក្កដា ដោយបណ្ដាលឲ្យតារាសម្ដែងរូបនេះ មានការបាក់ឆ្អឹងជាច្រើនកន្លែង។ ភ្លាមៗលោកត្រូវក្រុមគ្រូពេទ្យវះកាត់ ដើម្បីបញ្ចូលដង្កៀបដែកដាក់អមជាមួយដៃ រួមទាំងការវះកាត់ដើម្បីព្យាបាលឆ្អឹងមុខ ដែលបាក់ពីការប៉ះទង្គិចនឹងកញ្ចក់រថយន្តថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតតួឯកស្រីរឿង “ស្ដេចកំប្លែងទិនហ្វី” បំបែកកំណត់ត្រា រកចំណូលរាប់លានពីការ live លក់ទំនិញ
ចុចអាន៖ក្រោយដឹងទម្ងន់ពិត និងអាហារដែល Dilraba Dilmurat ញ៉ាំ សឹងមិនគួរឲ្យជឿ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


