Connect with us

ជីវិតកម្សាន្ដ

លោក គួច ខេវិន ព្រួយបារម្ភក្រោយតារាល្បីៗជំនាន់មុន ស្ទើរបាត់មុខពីកម្មវិធីប្រគុំតន្រ្តី

បានផុស

នៅ

ផលិតករកម្មវិធីកម្សាន្ត លោក គួ ច ខេវិន បានលើកឡើងការព្រូយបារម្ភ ដោយតារាចម្រៀងល្បីៗជំនាន់មុនស្ទើរតែគ្មានវត្តមាននៅតាមបណ្តាកម្មវិធីប្រគុំតន្រ្តីនានា ខណៈលោកសង្កេតឃើញ សឹងតែ ១០០ភាគរយ សុទ្ធតែតារាក្មេង ឬកើតចេញមកពីបណ្តាញ Youtube មកប្រជែងទីផ្សារបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ខេវិន បានបញ្ចេញទស្សនៈថា រយៈពេល ៣ទៅ៤ឆ្នាំនេះ ពុំមានស្ថានីយទូរទស្សន៍​ណា​មានការប្រគុំតន្ត្រីដែលមានការចូលរួមសម្តែងពីសំណាក់តារាចម្រៀងល្បីៗជំនាន់មុន ជាមួយនឹង​បទចម្រៀង​ពីរោះៗពីជំនាន់ដើមឡើយ។ ១០០ភាគរយ សុទ្ធតែជាតារា HipHop ក្មេងៗមកពី Youtube ជាដើម (ច្រៀងចាក់ឌីស មិនដែលហ៊ានច្រៀងផ្ទាល់)។

លោក គួច ខេវិន បន្តថា៖ “និយាយទៅ ការប្រគុំតន្ត្រីឥឡូវ គឺសម្រាប់តែការកំដរអារម្មណ៍របស់អតិថិជនរបស់គេ គឺយុវវ័យដែលជាអតិថិជនលេខ១ ខាងផឹកស៊ី… មិនមែនសម្រាប់ទស្សនិកជនទូទៅដូចពីមុននោះឡើយ សូមចូលរួមតាមដានការប្រគុំតន្ត្រីពីសំណាក់តារាល្បីៗជាមួយនឹងបទចម្រៀងមរតកដើមពីរោះៗ។ តើលោកអ្នកយល់យ៉ាងណាដែរ?”។

គួរបញ្ជាក់ថា មិនមែនមានតែ លោក គួច ខេវិន ម្នាក់ទេដែលយល់ឃើញបែបនេះ ពោលគឺកន្លងមកគេចាំបានថា តារាចម្រៀងល្បីឈ្មោះ លោក ណូយ វ៉ានណេត ក៏ធ្លាប់បង្ហើប និងត្អូញត្អែរថា រាល់កម្មវិធីសិល្បៈឥឡូវមិនសូវមានសម្រាប់តារាចម្រៀងជើងចាស់ទេ ខណៈតារាចម្រៀងក្មេងៗជំនាន់ក្រោយកំពុងរះឡើងច្រើន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម