Connect with us

ជីវិតកម្សាន្ដ

មកស្គាល់ហាងកាហ្វេតុបតែងទីតាំងស្អាតៗ ៥កន្លែង នៅរាជធានីភ្នំពេញ

បានផុស

នៅ

បច្ចុប្បន្នសិស្ស និស្សិត អ្នកបម្រើការងារ និងមនុស្សគ្រប់វ័យតែងនិយមចូលហាងកាហ្វេ ដើម្បីបំពេញនូវការសិក្សា និងការងាររបស់គេ ឬជួបជុំគ្នាប្រជុំកិច្ចការផ្សេងៗនៅហាងការហ្វេដែលមានភាពទាក់ទាញបរិយាកាសល្អ និងផាសុខភាព។

ខាងក្រោមនេះគឺជាហាងកាហ្វេ ៥កន្លែងនៅក្នុងរាជធានីភ្នំពេញដែលមានការតុបតែងគួរឲ្យចាប់អារម្មណ៍ និងមានភាពទាក់ទាញជាខ្លាំង ពីសំណាក់យុវវ័យ និងអ្នកនិយមចូលចិត្តទទួលទានកាហ្វេ។

១.ហាងកាហ្វេ ភ្លេងច័ន្ទ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាងកាហ្វេ ភ្លេងច័ន្ទ មានច្រើនសាខានៅក្នុងទីក្រុងភ្នំពេញ ដែលមានការតុបតែងយ៉ាងគួរឲ្យចាប់អារម្មណ៍។ ហាងកាហ្វេនេះ មានការតុបតែងជាមួយវល្លិ៍ ​និងរុក្ខជាតិពណ៌ប៉ៃតងស្រងាត់ អមជាមួយនឹងការតាំងសៀវភៅជាជួរៗ មានទីធ្លាធំទូលាយ និងផាសុខភាព ដែលអាចឲ្យអ្នកនិយមអានសៀវភៅជ្រើសរើសអានតាមចិត្តស្រលាញ់។

២.ហាងកាហ្វេ La. Chronique

La. Chronique ស្ថិតនៅទួលទំពូង ជាហាងកាហ្វេ និងជាសណ្ឋាគារផង ដែលមានការតុបតែងស្រដៀងទៅនឹងអគារនៅប្រទេស​បារាំង។ ហាងកាហ្វេនេះ ក៏ធ្វើការតុបតែងស្រដៀងទៅនឹងសម័យសង្គមរាស្ត្រនិយម ហ៊ុមព័ទ្ធដោយរុក្ខជាតិតូចៗ និងវល្លិ៍នៅតាមជញ្ជាំងអគារ មើលទៅស្អាតប្លែកភ្នែក។

ការតុបតែងបែបនេះទីកន្លែងស្ងប់ស្ងាត់ ជាមួយនឹងទេសភាពស្រស់ស្អាត អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ រលាយអស់នូវទុក្ខកង្វល់មួយចំនួន។

៣.ហាងកាហ្វេ លំអង

ហាងកាហ្វេមួយនេះ គឺសក្ដិសមបំផុតជាមួយនឹងអ្នកស្រលាញ់ធម្មជាតិព្រោះនៅលំអងបានតុបតែងហាងយ៉ាងស្រស់ស្អាតជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាល។ កៅអី និងតុបានរៀប ក្នុងទីធ្លាធំទូលំទូលាយ ជាមួយនឹងរុក្ខជាតិនានា ហាក់បីដូចជាអ្នកកំពុងតែអង្គុយនៅទទួលទានកាហ្វេ អានសៀវភៅ ឬ ថតរូប ក្នុងសួនធម្មជាតិអញ្ចឹង។ ហាងកាហ្វេ លំអង មានទីតាំងនៅ ចាក់អង្រែក្រោម រាជធានីភ្នំពេញ។

៤.ហាងកាហ្វេ Wild Rose Eatery

Wild Rose Eatery ជាហាងកាហ្វេបែបអ៉ឺរ៉ុបក្នុងរាជធានីភ្នំពេញ ដែលមានការតុបតែងជាលក្ខណៈគួរឲ្យស្រលាញ់ប្លែកភ្នែក លំអដោយផ្កាពណ៌ផ្កាឈូក និងផ្ទៃជញ្ជាំង កៅអីពណ៌ផ្កាឈូកទាំងអស់ គឺសាកសមជាមួយនឹងមនុស្សដែលស្រលាញ់ពណ៌ផ្កាឈូកតែម្តង។ នៅ Wild Rose Eatery មានជាអាហារបែបអ៊ឺរ៉ុប កាហ្វេ និងភេសជ្ជៈច្រើនប្រភេទទៀត។

៥.កាហ្វេ ជាតិ

អ្វីដែលកាន់តែប្លែកនោះគឺ កាហ្វេ ជាតិ ដែលមានការតុបតែងបែបបុរាណៗ ទាំងការរៀបចំម្ហូប និងកែវដាក់ភេសជ្ជៈ គឺមានភាពទាក់ទាញខ្លាំងមែនទែន។ ហាងកាហ្វេ ជាតិ មានទីតាំងចំកណ្តាលទីក្រុងភ្នំពេញតែម្តង គឺនៅជិតវត្តឧណ្ណាលោម។

មិនតែប៉ុណ្ណោះ ការរៀបចំហាងគឺស្រដៀងទៅនឹងផ្ទះឈើ ធ្វើឲ្យអារម្មណ៍នៅពេលដែលអ្នកឈានជើងចូលទីនោះ ប្រៀបដូចនឹងចូលផ្ទះឈើបុរាណខ្មែរសម័យមុនអញ្ចឹង៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម