KPT+
ចង់ប្តូរបរិយាកាសផឹកកាហ្វេ គយគន់ទេសភាពក្នុងក្រុង ឬកៀកក្រុង គួរទៅណា?
រៀងរាល់ចុងសប្តាហ៍ ហាងកាហ្វេ បានក្លាយជាទីដ៏ពេញនិយមបំផុតសម្រាប់អ្នករស់នៅភ្នំពេញ ពិសេសយុវវ័យតែម្តង ឯហាងកាហ្វេបច្ចុប្បន្ន ក៏មានជម្រើសច្រើនថែមទៀត មានទាំងទីតាំងបែបស្ងប់ស្ងាត់ បែបoutdoor និងសូម្បីតែលក្ខណៈកូនកាត់ ជាហាងកាហ្វេផង ជាកន្លែងកម្សាន្តលំហែកាយផង។
ជារួម សម្រាប់ហាងកាហ្វេដែលមានកន្លែងអង្គុយ ចំណាយពេលមុខកុំព្យូទ័រយួរដៃក្រោមម៉ាស៊ីនត្រជាក់ មិនខ្វះទេ ប៉ុន្តែចុះបើប្តូរជាមកផឹកកាហ្វេមើលទេសភាព ឬកម្សាន្តសប្បាយវិញ តើចាប់អារម្មណ៍ដែរទេ? នៅពេលនេះ កម្ពុជាថ្មី សូមណែនាំហាងកាហ្វេមួយចំនួន ដែលមានទីធ្លាធំទូលាយ ថែមទាំងអាចកម្សាន្តជាមួយនឹងសកម្មភាពផ្សេងៗបានទៀត។

១. May Coffee 7NG
ហាងកាហ្វេ May Coffee 7NG មានទីតាំងស្ថិតនៅទឹកដីនៃ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ថ្មីៗនេះ កន្លែងផឹកកាហ្វេដ៏ពេញនិយមមួយនេះ បានបន្ថែមចំណុចទាក់ទាញខ្លះៗ ដើម្បីផ្តល់ការសម្រាកលំហែកាយ ដល់អតិថិជនរបស់ខ្លួន អាចអង្គុយគយគន់ទិដ្ឋភាពពណ៌បៃតងនៃធម្មជាតិ ជាច្រើនជម្រើស។



២. Tropic Park
ហាងកាហ្វេមួយនេះ ទើបតែមានវត្តមាននៅក្នុងក្រុងភ្នំពេញថ្មីៗនេះទេ ប៉ុន្តែមានអ្នកទៅហាងកាហ្វេមួយនេះច្រើនគួរសម ព្រោះតែមានទីតាំងក្នុងក្រុង ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ និងសួនច្បាររៀបចំយ៉ាងស្អាត អាចអង្គុយទទួលទានកាហ្វេ និងថតរូបលេងបានវាស់ល្ងាច។


៣. Maloop
មិនមែនជាយក្រុងទេ គឺទឹកដីបឹងទំពន់តែម្តង តែហាងកាហ្វេមួយនេះ បែរជាមិនសូវជាមានអ្នកបានស្គាល់។ ជាមួយនឹង ទិដ្ឋភាពដ៏ស្អាតនៃសួនច្បារដែលរៀបចំឡើង ក្រៅពីអាចទទួលទានភេសជ្ជៈប្រចាំហាងហើយ និងមានអាហារបែបថ្មី ជាច្រើនទៀត។ តាមរយៈផេករបស់ហាង បញ្ជាក់ថា ហាងបស់ខ្លួន បើកនៅម៉ោង៩ព្រឹក។




៤. កាហ្វេនិស្សិត
បើនិយាយពីការរៀបចំ គឺគ្មានទេ តែដោយសារកន្លែងផឹកកាហ្វេមួយនេះ ស្ថិតនៅក្នុងបរិវេណដ៏ធំទូលាយរបស់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាទីពេញនិយមណាស់សម្រាប់សិស្សនិស្សិត អាចមកទទួលភេសជ្ជទីនេះបានហើយ អាច អានសៀវភៅ និងធ្វើសកម្មភាពផ្សេងទៀត។

៥. Zoom Garden Café & Wine
មិនឆ្ងាយទេ ជិតអ៉ីអន២តែម្តង តែទីនេះខុសប្លែកពីទីតាំងទាំង៤ខាងលើ ព្រោះជាលក្ខណៈកូនកាត់ ជាហាងកាហ្វេផង ជាកន្លែងកម្សាន្តផង មានទាំងសួនកុមារ សួនទន្សាយ និងកន្លែងថតរូបស្អាតៗ។ ក្រៅពីនេះ នៅមានបន្ទប់សម្រាប់ប្រជុំ និងសូម្បីតែKTV អាចឱ្យលោកអ្នកកម្សាន្តពេញមួយថ្ងៃបាន លើសពីនេះ នៅអាចរៀបចំកម្មវិធីជប់លៀងល្ងាចនៅទីនេះបានទៀតផង (ទីតាំងស្ថិតនៅ ផ្ទះលេខ៨៥, ផ្លូវ៩២ និងផ្លូវឧកញ៉ាទ្រីហេង)។ https://g.co/kgs/JzoEn5



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


