ជីវិតកម្សាន្ដ
តម្លៃគ្រឿងអលង្ការមួយឈុតរបស់ Aum អាចទិញភូមិគ្រឹះកណ្ដាលក្រុងបានយ៉ាងធូរ
បង្ហាញខ្លួនក្នុងកម្មវិធីតាំងពិព័រណ៍គ្រឿងអលង្ការ កាលពី៣ថ្ងៃមុន កំពូលតារាជួរមុខថៃ Aum Patcharapha សម្ញែងខ្សែក ក្រវិល រួមទាំងចិញ្ចៀនពេជ្រ យ៉ាងប្រណីត និងមានមានតម្លៃកប់ពពពក សរុបរហូតដល់រាប់រយលានបាត ដែលធ្វើឱ្យមហាជនដឹងហើយ នាំគ្នាបើកភ្នែកធំៗសឹងគ្រប់គ្នា។

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម៉ាកគ្រឿងអលង្ការប្រណីតរបស់ប្រទេសថៃ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ Aum Patcharapha បានបង្ហាញវត្តមានក្នុងរ៉ូបពណ៌ខ្មៅគ្មានខ្សែសាមញ្ញប៉ុណ្ណោះ ប៉ុន្តែគ្រឿងអលង្ការដែលនាងបានពាក់បង្អួតមហាជនវិញ សរុបជាប្រាក់ដល់ទៅ ២០០លានបាត (ជាង ៥.៤លានដុល្លារអាមេរិក) ពោលបើយកទៅទិញភូមិគ្រឹះកណ្ដាលក្រុងបាងកក នាងអាចទិញបានយ៉ាងធូរបំផុត។

ក្រោយសាធារណជនបានដឹងនូវតម្លៃគ្រឿងអលង្ការមួយឈុតរបស់ Aum គ្រប់គ្នាបានសម្ដែងការស្ញប់ស្ញែងជាខ្លាំងលើតារាស្រីវ័យ ៤៣ឆ្នាំរូបនេះ ព្រោះទម្រាំអាចតែងខ្លួនហាយសូរដូចពេលនេះ នាងធ្លាប់ឆ្លងកាត់ជីវិតជូរចត់មិនស្ទើរនោះទេ៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ សង្សារហាយសូររបស់ Aum យកកាដូរថយន្ត មកឱ្យមិត្តស្រីដល់ផ្ទះ
ចុចអាន៖ Bella បង្ហោះសារយ៉ាងខ្លី តែមហាជនសង្ស័យនាងកំពុងសាងស្នេហ៍ថ្មី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


