Connect with us

ជីវិតកម្សាន្ដ

អ្នកលេងអ៊ីនធឺណិតរិះគន់ ​Rosé កប់មាត់ ក្រោយសួរនាងមិនឆ្លើយពាក់ព័ន្ធ LGBT+

បានផុស

នៅ

ថ្មីៗនេះ Rosé សមាជិកក្រុម BLACKPINK ទទួលរងពាក្យរិះគន់យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត បន្ទាប់ពីតារាស្រីរូបនេះ មិនឆ្លើយសំណួររបស់ទស្សនិកជន អំពីសិទ្ធិស្រឡាញ់ភេទដូចគ្នា (LGBTQIA+)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រគុំតន្ត្រីរបស់ BLACKPINK នៅទីក្រុង Chicago សហរដ្ឋអាមេរិក អ្នកគាំទ្រម្នាក់បានសួរ Rosé ថាតើនាង “គាំទ្រសិទ្ធិស្រឡាញ់ភេទដូចគ្នាឬអត់?” ភ្លាមៗ Rosé មិនបានឆ្លើយតបអ្វីឡើយ នាងគ្រាន់តែញញឹមទៅកាន់ម្ចាស់សំណួរ ហើយនាងបានធ្វើកាយវិការ rock on និងបញ្ចេញសំឡេង “វូ” រួចដើរចេញ។

បន្ទាប់ពីនោះមិនប៉ុន្មាននាទី វីដេអូរបស់ Rosé ​ត្រូវ​បាន​គេ​បង្ហោះ ដែល​មាន​អ្នក​ចូល​មើល​រាប់លានដង។ ក្រោយឃ្លីបបានចែកចាយកាន់តែច្រើន អ្នក​និយម​លេង​អ៊ីនធឺណិត​ចាប់​ផ្ដើម​ជជែក​គ្នា​យ៉ាងក្ដៅគគុក​អំពី​សកម្មភាព​របស់​នាង ដោយ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បានរិះគន់​ថា នាង​គួរ​តែ​​ឆ្លើយ​តបសំណួររបស់ហ្វេននូវ​វិធីដែល​ល្អ​ជាងការដើរចេញ។

ទោះយ៉ាងនោះក្ដី ​BLINKs បានចេញមកការពារនាងភ្លាមៗ ដោយផ្តល់ទស្សនៈផ្សេងគ្នាលើប្រតិកម្មរបស់ Rosé និងបានលើកឡើងជាច្រើនដងនូវសកម្មភាពដែលនាងធ្លាប់បង្ហាញការគាំទ្រដល់សហគមន៍ LGBTQIA+។ BLINKs ក៏បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលប្រគុំតន្ត្រី អ្នកចូលរួមគួរតែសួរសំណួរផ្សេងពីនេះ ព្រោះ Rosé មិនអាចឆ្លើយសំណួរបែបនេះ ស្ថិតក្នុងស្ថានភាពលំបាកដ៏ប្រថុចញុចឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ BLACKPINK ក្លាយជាក្រុមចម្រៀងស្រី K pop ដំបូងគេ ឈ្នះពានរង្វាន់ MTV EMAs ចំនួន ២

ចុចអាន៖ ជាតារាល្បីមែនពិត តែ Lisa ប្រើគ្រឿងសម្អាងប្រចាំថ្ងៃ តម្លៃធម្មតាៗប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម