ជីវិតកម្សាន្ដ
ទម្លាយប្រាក់ចំណូលកប់ក្ដោង ពីក្រុម BLACKPINK រកបានលើប្រព័ន្ធផ្សព្វផ្សាយ
BLACKPINK ជាក្រុម K pop កូរ៉េ ដែលកំពុងទទួលបានភាពល្បីល្បាញខ្លាំងទូទាំងអន្តរជាតិ។ លើសពីនេះក្នុងសមាជិកម្នាក់រកចំណូលបានយ៉ាងច្រើនក្រាស់ក្រែល ឲ្យផលិតកម្មដែលពួកគេកំពុងជ្រកកោនរួមគ្នា។

កាលពីថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Naver បានប្រកាសថា Jennie ក្លាយជាទូតសកលឲ្យប្រេន Gentle Monster នឹងត្រូវបានអញ្ជើញធ្វើជាគំរូសម្រាប់ Tamburins ជាមួយនឹងប្រាក់ចំណូលដែលរំពឹងទុកពី ១.៥ ពាន់លានវ៉ុន។ យ៉ាងណាមិញ ពីមុន Jennie ទទួលបានពី ៧០០ លានទៅ ១ពាន់លានវ៉ុនពីធ្វើការជាមួយម៉ាកយីហោដ៏ល្បីមួយ ដែលបានព្រមព្រៀងក្នុងកិច្ចសន្យា។ ជាលទ្ធផល Jennie ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំក្នុងនាមជាទូតសុឆន្ទៈរបស់ម៉ាកយីហោរហូតដល់ ៦០,០០០ ដុល្លារ ហើយកាលពីឆ្នាំ ២០២០ Jennie រកចំណូលពីការបង្ហោះ រូបលើInstagram ចំនួន ១ ដងក្នុងតម្លៃ ១៧០,០០០ ដុល្លារអាមេរិក។
សម្រាប់ Jisoo បើយោងតាម Net Credit តារាស្រីរូបនេះរកបាន ១៨.៨ លានដុល្លារពីការអាប់ដេតប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង។ ជាមួយគ្នានេះ Madame Figaro លាតត្រដាងថា Cartier ផ្ដល់ឲ្យ Jisoo ទ្វេដងនូវកិច្ចសន្យាដែល Dior ផ្ដល់ឲ្យ Jisoo។
ដោយឡែក Rosé សម្រាប់ការបង្ហោះរបស់នាងលើបណ្ដាញសង្គម Instagram១ ដង នាងរកបាន ១៦០,០០០ដុល្លារ។ ទ្រព្យសម្បត្តិរបស់ Rosé ឥឡូវនេះនាងអាចមានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនតម្លៃជាង ៩ពាន់លានវ៉ុនឯណោះ។

ចំណែកអ្នកចុងក្រោយនេះគឺ Lisa តម្លៃខ្ពស់បំផុតសម្រាប់កម្មវិធីរយៈពេល ២ម៉ោងគឺ ១៣៩,៩៧៧ដុល្លារ រហូតដល់ ៥៥៩,០៩៦ដុល្លារ ដើម្បីក្លាយជាអ្នកបង្ហាញម៉ាក។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុនទូរគមនាគមន៍នៅប្រទេសថៃ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយ ៤៥០,០០០ ដុល្លារដើម្បីផ្តល់ជូន Lisa ។ នាងក៏រកចំណូលបាន៤លានដុល្លារ ជាគ្រូបង្វឹករឿង “Youth with you” ថែមទៀតផង។

ទោះយ៉ាងណា នេះគ្រាន់តែជាទិន្នន័យដែលសរុបជារួមដែលក្រុម BLACKPINK ម្នាក់ៗរកប្រាក់ចំណូលបានប៉ុណ្ណោះ។ សម្រាប់ការប្រគំតន្ត្រីធំៗ ឬពាណិជ្ជកម្មកម្មផ្សេងៗ ម្នាក់ៗរកបានលើសនេះទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


