ជីវិតកម្សាន្ដ
នាយ ចឺម ប្រកាសថា ម្ដាយកំណត់ពេល ២ ឆ្នាំទៀត ឲ្យយកប្រពន្ធ
លោក សុខ មេសា ហៅនាយ ចឺម ជាតារាចម្រៀងវ័យក្មេងសំឡេងបាន បើនិយាយពីរឿងស្នេហាគិតមកដល់ពេលនេះលោកបានឆ្លងកាត់ការបែកបាក់សង្សារចំនួន ៤ នាក់មកហើយ ដែលនារីទាំងនោះសុទ្ធសឹងតែស្រីស្អាតក្នុងចង្កោមសិល្បៈដូចគ្នា។

សម្រាប់នារីជាសង្សារទី ៤ របស់នាយ ចឺម ដែលទើបប្រកាសពីដំណឹងបែកបាក់កាលពីថ្មីៗកន្លងទៅនេះ ត្រូវបានគេស្គាល់គ្រប់គ្នាគឺអ្នកមេម៉ាយសាច់ខ្ចី សេង សុខឃីម។ ការបែកបាក់នេះបានធ្វើឲ្យគេយល់ថា នាយ ចឺម ជាបុរសចិត្តសាវា និងមានស្នេហាច្រើន ខណៈត្រឹមរយៈពេលខ្លីលោកប្ដូរសង្សាររហូតដល់ទៅ ៤ នាក់ ដោយមិនខ្វល់ការរិះគន់របស់មហាជន។

ជាមួយគ្នា នៃការចាប់អារម្មណ៍លើរឿងរ៉ាវ នាយ ចឺម មានស្រីច្រើន មិនដឹងស្មោះនារីមួយណាពិតប្រាកដនោះ ស្រាប់តែតារាចម្រៀងម្ចាស់បទ “មនុស្សប្រុសមានសង្សារច្រើនមិនមែនសុទ្ធតែសាវា” នាយ ចឺម បានទម្លាយថា ម្ដាយខ្លួនបានទុកពេលឲ្យត្រឹម ២ ឆ្នាំទៀតទេ ត្រូវការប្រពន្ធ។ ខណៈមានមតិលើកឡើងថា ប្រសិនបែបនេះមែន ប្រហែលមានមនុស្សស្រីច្រើនអាចខូចចិត្តព្រោះរឿងនេះ។

ជាក់ស្ដែងតារាចម្រៀងប្រុសសម្បូរស្នេហ៍នាយ ចឺម ក៏បានបង្ហោះរូបភាពមួយសន្លឹកថតជាមួយអ្នកម្ដាយជាទីស្រលាញ់ដោយខ្លឹមសារខ្លីថា «អ្នកម្ដាយខ្ញុំគាត់និយាយប្រាប់ថា ២ ឆ្នាំទៀត គាត់ឲ្យខ្ញុំយកប្រពន្ធហើយបងប្អូន»។ ប៉ុន្តែយ៉ាងណាមិញចំពោះការលើកឡើងនេះ គេពុំទាន់ដឹងទេថា ជាការពិត ឬគ្រាន់តែសម្ដីលេងសើចពីសំណាក់នាយ ចឺម ដើម្បីពញ្ញាក់អារម្មណ៍អ្នកគាំទ្រខ្លួន៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


