Connect with us

ជីវិតកម្សាន្ដ

សម្រស់ Ice Preechaya មុននិងក្រោយការញៀនកែសម្ផស្ស

បានផុស

នៅ

តួឯកស្រីក្នុងរឿង ”I fine thank you love you” តារាសម្ដែង Ice Preechaya បច្ចុប្បន្ន​កាន់តែមាន​ប្រជាប្រិយភាព​ខ្លាំង​ឡើងៗ ខណៈរូបសម្រស់​ក៏​កាន់តែស្អាត ខុសកាលទើបចូលសិល្បៈដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងអាជីពសិល្បៈ ​Ice Preechaya ត្រូវបាន​ទស្សនិកជន​ចាត់ទុក ​និងលើកមកនិយាយជា​រឿយៗ​ថា​​ ជា​តារា​សម្ដែង​មួយ​រូប​ដែល​ប្រែ​មុខមាត់​គ្រប់​ពេល ហើយក៏មិនដូចពេលនាងទើបចូល​ឧស្សាហកម្ម​នេះលើកដំបូង​ដែរ។ ជាក់ស្ដែង​គេ​នៅចាំ​បាន​ថា ​នាង​ចូល​សម្ដែង​ដំបូង​ក្នុង​រឿង​ដ៏​ល្បី “ATM Errak Erre” ប៉ុន្តែអំឡុង​ពេលនោះ​​ នាងមិនទាន់កែមុខមាត់ច្បាស់​ដូចឥលូវឡើយ។ ក្រោយមក ​Ice ស្រាប់តែ​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី ​រហូត​អ្នកគាំទ្រជាច្រើន​សឹងតែចំណាំនាង​មិនបាន​។

ជាមួយនឹង​ការ​ផ្លាស់ប្ដូរ​មុខ​មាត់​ នាង​ក៏ទទួលបាន​មតិ​រិះគន់​និង​សរសើរ​ព្រមៗគ្នា​ រហូត​ធ្វើឲ្យ​​ Ice ចេញមុខ​មក​បញ្ចាក់​និងបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនថាមានរបស់ល្អចង់មកប្រាប់ថា “ខ្ញុំបានចាក់ពណ៌បបូរមាត់, កែទម្រង់ចិញ្ចើម, សាក់ចិញ្ចើម,ចាក់មុខ, បាញ់ឡាស៊ែរ, វីតាមីន​ និងរបស់ផ្សេងៗរាប់ម៉ឺនមុខទៀតដើម្បីឲ្យស្បែកតឹងណែន ដើម្បីកាត់បន្ថយស្នាមជ្រួញ”។

បន្ថែមពីនេះ តារាសម្ដែង Ice Preechaya ក៏ធ្លាប់បានចេញមុខ​មកនិយាយថា ​នាង​ទើប​តែ​លើកខ្ទង់​ច្រមុះបន្ថែម​ទៀត​។ ដោយសារតែច្រមុះ​ដើម​ដែល​ធ្លាប់​កែ​គឺមាន​បញ្ហា នាង​ក៏​បាន​និយាយ​ដែរ​ថា ការ​បញ្ចេញ​មតិ​អាក្រក់​មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​ស្ថានភាព​ចិត្ត និង​អារម្មណ៍​របស់​មនុស្ស​ម្នាក់។ ចំណែក​អ្នក​មិន​ពេញ​ចិត្ត​នាង ​សុំ​កុំ​មើលនាងអី! នាងក៏បាននិយាយបន្ថែមទៀតថា មនុស្សមិនដូចគ្នាទៀតទេ ប្រសិនបើការវះកាត់ពេញចិត្តនាងក៏មិនទៅថែមថយទៀត នាំតែចំណាយលុយដែរ។ ម្យ៉ាងទៀត នេះជាលុយរបស់នាង ហើយនាងមិន​បាន​ធ្វើ​លើ​មុខ​អ្នក​ណាឡើយ។ នាងធ្វើលើមុខខ្លួកឯង ហើយគិតថាស្អាត សម្រាប់អ្នកគិតថាមិនស្អាត នោះជាបញ្ហារបស់គាត់វិញទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Ice Preechaya ចេញមុខបកស្រាយពីមូលហេតុនាងញៀននឹងការកែសម្ផស្សខ្លាំង

ចុចអាន៖អ្នកលេងអ៊ីនធឺណិតបញ្ចេញមតិព្រោងព្រាត ក្រោយ Kwan ថា នាងស្អាតបែបធម្មជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម