ជីវិតកម្សាន្ដ
ឆ្នាំ ២០២៣ មានតារាស្រី ៥ រូប ជាប់ឈ្មោះមុខស្អាតជាងគេលើលោក
គេហទំព័រនៃចំណាត់ថ្នាក់ TC CANDLER បានចេញផ្សាយបញ្ជីតារាមានមុខមាត់ស្អាតបំផុតទាំង ១០០ លើពិភពលោកក្នុងឆ្នាំ ២០២៣ ខណៈបោះពុម្ពជារៀងរាល់ឆ្នាំ ដោយអ្នកត្រួតពិនិត្យឯករាជ្យ តាំងពីឆ្នាំ១៩៩០មកម្ល៉េះ។
ដោយឡែកនៅដើមឆ្នាំ២០២៣ បើទោះបីជាមានតារាដែលមុខស្អាតបំផុតដល់ទៅ១០០នាក់ក្ដី តែយ៉ាងណាខាងក្រោមនេះ គឺជាតារា៥រូប (Top5) មកពីប្រទេសផ្សេងៗគ្នា។
១ Jasmine Tookes (អាមេរិក)

ក្នុងចំណាត់ថ្នាក់នៃមុខស្អាតបំផុតក្នុងពិភពលោក ស្ថិតនៅលេខមួយគឺតារាម៉ូដែលអាមេរិក Jasmine Tookes។ នាង កើតក្នុងឆ្នាំ ១៩៩១ ធ្វើជាម៉ូដែលឲ្យ Victoria’s Secret តាំងពីឆ្នាំ២០២១ ហើយបានក្លាយជាទេវតារបស់ម៉ាកនៅឆ្នាំ២០១៥។ នេះជាលើកទី ៨ ហើយដែលភាពស្រស់ស្អាតជាប់ឈ្មោះក្នុង ១០០កំពូល។ តារាម៉ូដែលរូបនេះ មានសម្រស់កូនកាត់ ប្រេស៊ីល ឥណ្ឌូខាងលិច អឺរ៉ុប និងអាហ្រ្វិក។
២ Nancy Jewel Mcdonie (អាមេរិក និង Koean)

សម្រស់ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ គឺ Nancy Jewel Mcdonie ជាតារាចម្រៀង តារាសម្ដែង និងជាពិធីករមានឈាមជ័រកូរ៉េ និងអាមេរិក។ Nancy កើតនៅឆ្នាំ ២០០០ ខណៈបច្ចុប្បន្នជាសមាជិកនៃក្រុម Momoland ។ នាងត្រូវបានទស្សនាវដ្ដី TC Candler ដាក់៥ ដងក្នុងការបោះឆ្នោតក្នុងលំដាប់កំពូលទាំង ១០០។
៣ Lisa (កូរ៉េ)

Lisa សមាជិកក្រុម Blackpink បានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០០ចំនួន ៧ដង ហើយនៅឆ្នាំនេះនាងជាប់ចំណាត់ថ្នាក់លេខ ៣។ កាលពីឆ្នាំ ២០២០ និង២០២១ តារាចម្រៀងរូបនេះថែមទាំងបានជាប់ចំណាត់ថ្នាក់លេខ ២។
៤ Dasha Taran (រុស្ស៊ី)

បន្ទាប់មកគឺ Dasha Taran តារាម៉ូដែលរុស្ស៊ី និងជានារីដ៏មានឥទ្ធិពលលើបណ្ដាញសង្គម។ នេះជាលើកទី៤ហើយដែលសម្រស់នៃប្រទេសនេះ ស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ពិភពលោក។
៥ Sitala (ថៃ)

តារាចម្រៀង អ្នករាំ និងតារាម៉ូដែលថៃ Sitala ជាប់ចំណាត់ថ្នាក់លេខ ៥។ នាងជាសមាជិកក្រុមចម្រៀងប្រុសកូរ៉េ H1-KEY ។ Sitala ត្រូវបានតែងតាំងជាលើកដំបូងហើយបានចូលកំពូល ៥ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika ទម្លាយការពិតថា ចង់ក្លាយជាបវរកញ្ញាតាំងពីមុនចូលសិល្បៈ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤២ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


