ជីវិតកម្សាន្ដ
Mai Davika ទម្លាយការពិតថា ចង់ក្លាយជាបវរកញ្ញាតាំងពីមុនចូលសិល្បៈ
តារាស្រីរាងស្វែល Mai Davika បានសារភាពថា នាងមានមហិច្ឆតាខ្ពស់ចង់ក្លាយជារាជិនីសម្រស់ បន្ទាប់ពីនាងទើបតែបង្ហោះរូបប៉ុន្មានសន្លឹក ដែលតុបតែងខ្លួនជាបវរកញ្ញាយ៉ាងស្រស់ស្អាត។

យ៉ាងណាមិញ ក្រោយពីបង្ហោះរូបលើបណ្ដាញសង្គមអ៉ិនស្តាក្រាម មហាជនជាច្រើនបានបញ្ចេញមតិសរសើរសម្រស់នាងថា ពិតជាប្លែកស្អាត និងសក្ដិសមជារាជិនីសម្រស់ណាស់ ប៉ុន្តែនៅតែមានមតិខ្លះបានលើកឡើងថា ចុះហេតុអ្វីបានជា Mai មិនសម្រេចចិត្តចូលប្រលង? ព្រោះនាងស្អាតល្អឥតខ្ចោះ បែបនេះហើយ!

ដោយឡែកកាលពីពេលថ្មីៗនេះ ដើម្បីស្រាយចម្ងល់ទស្សនិកជន Mai Davika នេះបានចេញឃ្លិបមួយឆ្លើយយ៉ាងច្បាស់ថា “មនុស្សជាច្រើននៅតែមិនដឹងថា Davika ជានរណា! ខ្ញុំចូលក្នុងឧស្សាហកម្មនេះជាលើកដំបូង ខ្ញុំចង់ក្លាយជាភាពស្រស់ស្អាត ខ្ញុំមិនមែនជាតារាសម្ដែងទេ។ កាលណោះនៅប៉ុស្តិ៍លេខ៧ ខ្ញុំអង្គុយទល់មុខបងដែង ហើយគាត់សួរខ្ញុំសួរថា ចង់ធ្វើអី មិនថាចង់ប្រឡងសម្រស់ ឬចង់សម្ដែងក្នុងរឿងភាគ? បន្ទាប់ ខ្ញុំក៏ឆ្លើយទៅវិញថា ចង់ក្លាយជាមហាក្សត្រី បងដែងបានប្រាប់ឲ្យខ្ញុំងើបឈរឡើង ហើយគាត់មើលពីក្បាលដល់ចុងជើង ហើយលទ្ធផលគឺខ្ញុំមិនអាចប្រលងសម្រស់បានទេ។ ចំពោះមូលហេតុពិតប្រាកដគឺដោយសារតែជើងរបស់ខ្ញុំកោង មិនគ្រប់លក្ខខណ្ឌដែលគេចង់បានជាតារាម៉ូដែល។ ក្រោយមកបងដែងបានប្រាប់ឲ្យទៅសម្ដែងរឿងវិញ។ សរុបមក ខ្ញុំមិនអាចទៅប្រកួតសម្រស់បាន ដោយសារតែជើងរបស់ខ្ញុំកោង”។

នៅចុងបញ្ចប់នៃឃ្លិប Mai ក៏បានសារភាពថា ខ្លួនមានអារម្មណ៍ថាខ្លួនពិតជាមិនអាចប្រកួតប្រជែងបាន។ ព្រោះសម្រស់មនុស្សស្រីសម័យនេះ មិនត្រឹមតែស្អាតនោះទេ ប៉ុន្តែត្រូវមានចំណេះដឹងខ្លាំងផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយឈុត Aum ស្វាគមន៍រដូវរងា មហាជនសរសើរថាស្អាតដូចព្រះនាងម្ចាស់
មួយឈុត Aum ស្វាគមន៍រដូវរងា មហាជនសរសើរថាស្អាតដូចព្រះនាងម្ចាស់
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


